អង់ការ៉ា៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្នុងប្រទេសតួកគី បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ស្តីពីច្រករបៀងមនុស្សធម៌ ឬបទឈប់បាញ់ណាមួយនោះទេ។
លោក Kuleba បានលើកឡើងថា លោកបានលើកឡើងពីការរំពឹងទុក នៃការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលភៀសខ្លួនចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ប៉ុន្តែជាអកុសល លោករដ្ឋមន្ត្រី Lavrov មិនមានជំហរក្នុងការប្តេជ្ញាចិត្តចំពោះវានោះទេ។
នៅក្នុងសន្និសិទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំខ្លីនេះ លោក Kuleba បាននិយាយថា បទឈប់បាញ់រយៈពេល ២៤ម៉ោងក៏ត្រូវបានលើកឡើងផងដែរ ដើម្បី “ដោះស្រាយបញ្ហាមនុស្សធម៌បន្ទាន់បំផុត” ប៉ុន្តែលោកបានលើកឡើងថា ពួកគេមិនដំណើរការលើបញ្ហាចាប់តាំងពីវាហាក់ដូចជាមាន អ្នកធ្វើការសម្រេចចិត្តផ្សេងទៀត សម្រាប់បញ្ហានេះនៅក្នុងប្រទេសរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
