តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានលើកឡើងថា សាធារណរដ្ឋអ៊ីស្លាម នឹងមិនបោះបង់ចោលវត្តមានក្នុងតំបន់ និងកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី ដែលជាកត្តាពីរ ដែលរួមចំណែកដល់អំណាចជាតិអ៊ីរ៉ង់នោះឡើយ។
ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាមួយសមាជិកនៃសភាអ្នកជំនាញរបស់អ៊ីរ៉ង់ លោក Khamenei បានលើកឡើងថា វត្តមានក្នុងតំបន់បង្កើនជម្រៅយុទ្ធសាស្ត្ររបស់ប្រទេស និងអំណាចជាតិ ខណៈដែលវឌ្ឍនភាពនុយក្លេអ៊ែរផ្នែកវិទ្យាសាស្ត្រ ត្រូវបានផ្សារភ្ជាប់ទៅនឹងសមត្ថភាពរបស់ប្រទេសក្នុងការបំពេញតម្រូវការរបស់ខ្លួននាពេលខាងមុខ។
មេដឹកនាំកំពូលបានលើកឡើងថា ដូច្នេះ ដើម្បីអាចរក្សាបាននូវឯករាជ្យភាពរបស់ប្រទេសនាពេលអនាគត គ្មាននរណាម្នាក់ក្នុងចំណោមចំណុចទាំងពីរត្រូវបោះបង់ចោលឡើយ។
លោកបានសង្កត់ធ្ងន់ថា ការទទួលបានតាមការទាមទារហួសហេតុរបស់សហរដ្ឋអាមេរិក ឬប្រទេសណាមួយដោយសង្ឃឹមថា មិនត្រូវបានដាក់ទណ្ឌកម្ម គឺជាកំហុសដ៏ធំមួយ និងជាផលប៉ះពាល់ដល់អំណាចនយោបាយរបស់ប្រទេស។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា លោកបានលើកឡើងថា គ្មានអ្វី ឆោត ល្ងង់ និង ស្ម័គ្រ ចិត្ត ជាង សំណើ កាត់បន្ថយសមត្ថភាពការពារប្រទេសនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា