បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រហែលជាមានតម្រូវការ សម្រាប់កិច្ចពិភាក្សា ដោយផ្ទាល់រវាងលោក Vladimir Putin និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ហើយប្រធានាធិបតី រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ក្នុងការចរចាបែបនេះ ប៉ុន្តែវានឹងតម្រូវឱ្យមាន ការរៀបចំមួយចំនួន ។
យោងតាមសារ ព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lavrov បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សា ដ៏លំបាក ជាមួយលោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន នៅទីក្រុង Antalya ប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ថា “យើងបានបញ្ជាក់ នៅថ្ងៃនេះថា ប្រធានាធិបតីពូទីន មិនបដិសេធគំនិត នៃកិច្ចប្រជុំជាមួយប្រធានាធិបតី Zelensky”នោះទេ ។
លោកបានរំលឹកសមភាគីអ៊ុយក្រែន ថា លោកពូទីននិងរុស្ស៊ី “ត្រៀមខ្លួនជាស្រេចហើយ ដើម្បីជួបគ្នា ប្រសិនបើយើង អាចសម្រេច បាននូវតម្លៃបន្ថែម មួយចំនួន និងដោះស្រាយបញ្ហា” ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មើលឃើញថា គ្មានការប្រើប្រាស់នៅក្នុង “ការប្រជុំសាមញ្ញ សម្រាប់ជាប្រយោជន៍ នៃការប្រជុំឡើយ” ៕
ប្រែសម្រួលៈ ណៃ តុលា