ព័ត៌មានអន្តរជាតិ

Update: មូស្គូ៖ ទាហានស្ម័គ្រចិត្ត មកពីបរទេសជាង ១៦ ០០០នាក់ ចង់ចូលរួមជាមួយរុស្ស៊ី នៅអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានអះអាងនៅថ្ងៃសុក្រថា ក្រុមអ្នកប្រយុទ្ធបរទេសជាង 16 000 នាក់ ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា និងមានបទពិសោធន៍ក្នុងការ ប្រយុទ្ធប្រឆាំងនឹងពួកជីហាដ ចង់ទៅអ៊ុយក្រែន និងចូលរួមជាមួយកងកម្លាំង នៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលគាំទ្រដោយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លោក Sergey Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានស្នើឲ្យផ្តល់ភ្លើងខៀវ ដល់ពួកគេទាំងនោះ ដោយលោកថា “យើងជឿថា វាត្រឹមត្រូវក្នុងការឆ្លើយតបជាវិជ្ជមាន ចំពោះសំណើទាំងនោះ ជាពិសេសចាប់តាំងពីពួកគេ ធ្វើវាមិនមែនដើម្បីលុយ ប៉ុន្តែដោយសារតែនោះជា បំណងប្រាថ្នារបស់ពួកគេ។

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីរូបនេះ បន្ថែមថា «យើងស្គាល់មនុស្សទាំងនោះជាច្រើននាក់ ពួកគេបានជួយយើងប្រយុទ្ធប្រឆាំងនឹង ISIL [ក្រុមភេរវកររដ្ឋឥស្លាម] នៅពេលដ៏លំបាកបំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ»។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកគាំទ្រគំនិតនេះ ដោយចង្អុលបង្ហាញថា គូប្រជែងរបស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងជ្រើសរើសអ្នកស្ម័គ្រចិត្ត បរទេសផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top