ព័ត៌មានអន្តរជាតិ

តួកគី​ អះអាងថា នឹងមិនដាក់ទណ្ឌកម្ម លើរុស្សីឡើយ ទោះបីជាមានសំពាធ ពីណាតូក្តី

បរទេស ៖ អ្នកនាំពាក្យ របស់ប្រធានាធិបតីតួកគី Recep Tayyip Erdoga លោក Ibrahim Kalin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មាន ក្នុងស្រុក RTR Haber TV ថាប្រទេសតួកគី នឹងប្រកាន់យកជំហមិន ដាក់ទណ្ឌកម្ម ចំពោះប្រទេសរុស្សីឡើយ ប៉ុន្តែជំនួសមកវិញនូវការពិភាក្សា សម្របសម្រួលជាមួយ នឹងវិមានក្រមឡាំង។

លោក Kalin បានបញ្ជាក់បែបនេះថា រដ្ឋាភិបាល អង់ការ៉ាគ្មានផែនការ ក្នុងការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្សីឡើយ ។ តួកគីនឹងធ្វើការងារ ដើម្បីជៀសវាងឲ្យបាន នូវផលប៉ះពាល់ ជាអវិជ្ជមាន ចំពោះសេដ្ឋកិច្ច របស់ខ្លួន និងបន្តធ្វើការវាស់វែង បន្ថែមទៀតចំពោះមុខបញ្ហាបច្ចុប្បន្ន។

តួកគីបានក្លាយ ទៅជាប្រទេសតែមួយគត់ ដែលបានបញ្ចប់ការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្សីខុស ពីសមាជិកណាតូភាគច្រើន ប៉ុន្តែរដ្ឋាភិបាលក្រុង អង់ការ៉ា បានធ្វើការ ព្យាយាមក្នុង ការសម្របសម្រួលភាគី ទាំងពីរឡើងវិញ ដោយសង្ឃឹមថា នឹងអាចទទួលបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ។

រំលឹកដែរថាកាលពីថ្ងៃសុក្រម្សិល មិញនេះដែរ អគ្គលេខាធិកាអង្គការណាតូ លោក Jen Stoltenberg បានប្រកាសប្រាប់សារព័ត៌មាន តួកគីថាសម្ព័ន្ធមិត្តបានដាក់ក្តីសង្ឃឹម ថា រាល់ បណ្តាប្រទេសសមាជិក ជាមិត្តរបស់យើងទាំងអស់ នឹងចូលរួមធ្វើការដាក់ទណ្ឌកម្មប្រឆាំង ប្រទេសរុស្សីឲ្យបានគ្រប់ៗគ្នា ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top