ប៉េកាំង ៖ ខណៈដែលជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ខាងក្រោមនេះ គឺជាការវិវត្តចុងក្រោយ នៃស្ថានភាពជម្លោះ រវាងប្រទេសទាំងពីរ ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កោះប្រជុំនៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការស្រាវជ្រាវ ជីវសាស្ត្រយោធា ដែលត្រូវបានចោទ ប្រកាន់របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន តាមសំណើរបស់រុស្ស៊ី ។
លោក Dmitry Polyanskiy តំណាងអចិន្ត្រៃយ៍រងទីមួយ នៃប្រទេសរុស្ស៊ីប្រចាំអង្គការ សហប្រជាជាតិ បានធ្វើសំណើនេះ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Polyanskiy បានសរសេរថា “បេសកកម្មរុស្ស៊ី បានស្នើសុំឱ្យមានការ ប្រជុំរបស់ UNSC សម្រាប់ថ្ងៃទី១១ ខែមីនា ដើម្បីពិភាក្សាអំពីសកម្មភាព ជីវសាស្ត្រយោធារបស់សហរដ្ឋអាមេរិក នៅលើទឹកដីនៃអ៊ុយក្រែន” ។
រុស្សីជឿថាមានបណ្តាញ មន្ទីរពិសោធន៍ជីវសាស្រ្ត នៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងធ្វើការក្នុងនាមក្រសួងការពារជាតិសហរដ្ឋអាមេរិក និងបង្កើតជាផ្នែក នៃកម្មវិធីអាវុធជីវសាស្រ្តរបស់ខ្លួន ៕ប្រែសម្រួល ឈូក បូរ៉ា