ព្រុចសែល ៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានលើកឡើងថា ការផ្អាកមួយ គឺចាំបាច់នៅក្នុងកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញ នូវ កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ដោយលើកឡើងពី “កត្តាខាងក្រៅ” ។
លោកបានសរសេរថា “ខ្ញុំនឹងជាមួយក្រុមរបស់ខ្ញុំ បន្តទំនាក់ទំនងជាមួយអ្នកចូលរួម JCPOA ទាំងអស់ និងសហរដ្ឋអាមេរិក ដើម្បីយកឈ្នះលើស្ថានភាព បច្ចុប្បន្ន និងដើម្បីបិទកិច្ចព្រមព្រៀង” ខណៈដែលកត់សម្គាល់ថា អត្ថបទចុងក្រោយនៃកិច្ចព្រមព្រៀងមួយគឺ “រួចរាល់ជាស្រេចហើយ ដើម្បីយកទៅតុចរចា” ។
លោក Borrell មិន បាន ផ្តល់ ព័ត៌មាន លម្អិត បន្ថែម ទៀត អំពី ពេល ណា ដែល ការ ចរចា នឹង ត្រូវ កោះ ប្រជុំ ឡើង វិញនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
លោក Enrique Mora អ្នកសម្របសម្រួលសហភាពអឺរ៉ុប ក្នុងកិច្ចចរចានៅទីក្រុងវីយែន បានឲ្យដឹងបន្ទាប់ពីការ ប្រកាសរបស់លោក Borrell ថាអ្នកចរចា “ខិតកាន់តែជិតក្នុងការ ឈានដល់កិច្ចព្រមព្រៀងមួយ ហើយមានអត្ថបទដែលស្ទើរតែអ្វីៗគ្រប់យ៉ាងរួចរាល់” ។ លោកបន្ដថា ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប្រកាន់យកនូវវិធីសាស្រ្តស្ថាបនា និងវិជ្ជមានក្នុងការចរចា។
លោកបានបន្ដថា “ដើម្បីរក្សាស្មារតី និងបរិយាកាសដ៏ល្អនេះ វាជាការប្រសើរក្នុងការផ្អាក” ដោយបន្ថែមថា លោកសង្ឃឹមថា កិច្ចពិភាក្សាអាចបន្តឡើងវិញ “ក្នុងពេលឆាប់ៗនេះ” ។
ការផ្អាកភ្លាមៗនៃកិច្ចចរចានៅទីក្រុងវីយែន បានកើតឡើង នៅពេល ដែលអ្នកចូលរួមក្នុងការចរចា បានបង្ហាញឱ្យឃើញក្នុង រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ពួកគេកំពុងបិទនៅក្នុងកិច្ចព្រមព្រៀងមួយ បើទោះបីជាបញ្ហា មិនទាន់មានមួយចំនួនក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា