ព័ត៌មានអន្តរជាតិ

ឥណ្ឌា ច្រានចោលការ សិក្សាមួយដែលថា ការស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេស មានច្រើនលើស ពីរបាយការណ៍

ញូវដេលី ៖ រដ្ឋាភិបាលឥណ្ឌាបានច្រាន ចោលការសិក្សាថ្មីមួយ ដែលអះអាងថា ការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានរាប់បញ្ចូលថាជា “ការប៉ាន់ស្មាន និងផ្តល់ព័ត៌មានមិនត្រឹមត្រូវ” ។

ការសិក្សាដែលត្រូវបានចេញ ផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បានបង្ហាញថា មនុស្ស ៤,៧ លាននាក់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេប៉ាន់ប្រមាណថា បានស្លាប់ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង ២០២១ ដែលខ្ពស់ជាងចំនួនផ្លូវការ ៨ដង។

ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភពទិន្នន័យ ដែលប្រើប្រាស់ ដោយការសិក្សានេះ ហាក់ដូចជាត្រូវបានដក ចេញពីរបាយការណ៍កាសែត និងការសិក្សាដែលមិនបានត្រួតពិនិត្យ ដោយមិត្តភ័ក្តិ ដោយចោទសួរពីភាពត្រឹមត្រូវ នៃលទ្ធផល។

ក្រសួង សុខាភិបាល បាន ឲ្យដឹងថា ការ រាយការណ៍ អំពី ការ ស្លាប់ នៅ ប្រទេស ឥណ្ឌា ត្រូវ បាន ធ្វើ ជា ប្រចាំ ក្នុង លក្ខណៈ តម្លាភាព។ វាត្រូវបានធ្វើបច្ចុប្បន្នភាព ជារៀងរាល់ថ្ងៃនៅក្នុងដែន សាធារណៈនៅលើគេហទំព័រផ្លូវការ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា “លើសពីនេះ មានការលើកទឹកចិត្តផ្នែក ហិរញ្ញវត្ថុ នៅក្នុង ប្រទេសឥណ្ឌា ដើម្បីរាយការណ៍ ពីការស្លាប់ដោយ សារជំងឺកូវីដ-១៩ ដោយសារពួកគេមានសិទ្ធិទទួលបាន សំណងជារូបិយវត្ថុ។ ដូច្នេះហើយ លទ្ធភាពនៃការរាយការណ៍មិនគ្រប់គ្រាន់ គឺតិចជាង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top