ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់សហភាពអ៊ឺរ៉ុប ព្រមានថាជម្លោះនៅអ៊ុយក្រែន នឹងអាចពង្រីកសង្គ្រាម ទៅកាន់ប្រទេសផ្សេងទៀត របស់ណាតូ

បរទេស៖ យោងតាមការបញ្ជាក់ដោយលោក Josep Borrell ដែលជាមន្ត្រីជាន់ខ្ពស់ ផ្នែកកិច្ចការងារនយោបាយការបរទេស របស់អ៊ឺរ៉ុបបានឲ្យដឹងថា ជម្លោះរបស់អ៊ុយក្រែន ដែលកំពុងបន្តនោះនឹងអាចរីករាលដាល ទៅកាន់បណ្តាប្រទេសផ្សេងទៀត ដែលជាសមាជិករបស់អង្គការណាតូ ន្ថែមទៀត។

លោកបានបញ្ជាក់បែបនេះថា៖ អឺរ៉ុបបច្ចុប្បន្នកំពុងតានតឹង រវាងការសម្រេចចិត្តនិងបំណង ចង់ជួយទៅដល់អ៊ុយក្រែន ដើម្បីប្រឆាំងរុស្សី និងភ័យខ្លាចថា រុស្សីនឹងអាចបង្កសង្គ្រាម ទៅកាន់បណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់។

លោក Borrell បានថ្លែងបែបនេះថា៖ គ្រប់គ្នាកំពុងប្រយុទ្ធ ដើម្បីថែរក្សាស្ថេរភាព។ ម្ខាងត្រូវគិតគូរនិងព្យាយាម ដើម្បីគាំទ្រទៅដល់អ៊ុយក្រែន និងម្ខាងទៀតត្រូវចាំបាច់ការពារខ្លួន ដើម្បីគេចឲ្យផុតចេញពីសង្គ្រាមកាន់តែធំឡើង ជាមួយនឹងរុស្សី ប្រសិនបើហ៊ានពាក់ព័ន្ធខ្លាំង៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top