ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងបើកសមយុទ្ធយោធា រយៈពេល៣សប្តាហ៍ជាមួយ នឹងអាមេរិក នៅអូគីណាវ៉ា

បរទេស៖ កងកម្លាំងយោធានៃប្រទេសជប៉ុនឬ GSDF បានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញនេះបើកដំណើរការសមយុទ្ធរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលមានរយៈពេល៣សប្តាហ៍មួយ នៅក្នុងមូលដ្ឋានទ័ពស្ថិតនៅលើកោះអូគីណាវ៉ា។

គោលបំណងសំខាន់នៃសមយុទ្ធយោធា ធ្វើឡើងដើម្បីអាចផ្តល់សមត្ថភាពការពារខ្លួន ក្នុងលក្ខខណ្ឌណាមួយដែលមានករណីវាយប្រហារពីសំណាក់ប្រទេស ជាសត្រូវហើយជឿជាក់ថា គឺជាប្រភេទសមយុទ្ធមិនធ្លាប់ មានឡើយកាលពីពេលកន្លងមករវាងប្រទេសទាំងពីរ។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo News បានឲ្យដឹងថាសមយុទ្ធយោធា នេះគឺជាសមយុទ្ធយោធា ទ្រង់ទ្រាយបំផុតមួយសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក រវាងមហាយក្សទាំងពីរ ដែលវានឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី២៥ខែមិនា។

គួរឲ្យដឹងដែរថា កាលពីដើមខែកន្លងមកមន្ត្រីជាន់ខ្ពស់យោធារបស់ជប៉ុន លោកឧត្តសេនីយ Yoshihide Yoshida បានបញ្ជាក់ថាសមយុទ្ធយោធា ដែលនឹងមានការចូលរួមពីសំណាក់យោធាជប៉ុន ប្រមាណជា ៤៤០នាក់ កងទ័ពជើងទឹកម៉ារីនអាមេរិក៦០០នាក់ និងក៏ដូចជាសព្វាវុធទំនើបចុងក្រោយបំផុតរបស់អាមេរិក ជាច្រើនប្រភេទផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top