ព័ត៌មានអន្តរជាតិ

UPDATE: អ៊ុយក្រែន និងរុស្ស៊ី ផ្អាកបច្ចេកទេស ក្នុងកិច្ចចរចាសន្តិភាពទ្វេភាគី

គៀវ៖ លោក Mykhailo Podolyak ដែលជាសមាជិក នៃគណៈប្រតិភូបានឲ្យដឹងថា ភាគីអ៊ុយក្រែន និងរុស្ស៊ី បានផ្អាកបច្ចេកទេស ក្នុងកិច្ចចរចាសន្តិភាពរបស់ពួកគេ នេះបើតាមទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន។

លោក Podolyak បានសរសេរនៅលើ Twitter ឲ្យដឹងថា “ការផ្អាកបច្ចេកទេសមួយ ត្រូវបានគេធ្វើឡើង នៅក្នុងការចរចារហូតដល់ថ្ងៃស្អែក។ សម្រាប់ការងារបន្ថែម នៅក្នុងក្រុមរង ដែលកំពុងធ្វើការ និងការបំភ្លឺអំពីនិយមន័យបុគ្គល”។

ផ្ទាំងពាណិជ្ជកម្ម

នៅព្រឹកថ្ងៃដដែល លោក Podolyak បានលើកឡើងថា កិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៊ីបានបន្ត ទោះបីជាពួកគេ ស្ថិតក្នុងភាព “ពិបាក” ក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា កិច្ចចរចាជុំទី៤ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃចន្ទ តាមរយៈតំណភ្ជាប់វីដេអូ ប៉ុន្ដែការព្រមព្រៀងគ្នាយ៉ាងណានោះ នៅមិនទាន់ប្រកាសច្បាស់លាស់នៅឡើយទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top