ព័ត៌មានអន្តរជាតិ

Updated៖ នាយករដ្ឋមន្ត្រី ៣រូប មកពីតំបន់អឺរ៉ុប ធ្វើដំណើរទៅកាន់ទីក្រុងគៀវ របស់អ៊ុយក្រែន

LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ថា នាយករដ្ឋមន្ត្រីអឺរ៉ុបចំនួន ៣រូប បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ (Kyiv) នៅថ្ងៃអង្គារនេះ ដែលជាមេដឹកនាំបរទេសដំបូងគេ ដែលធ្វើទស្សនកិច្ចនៅរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការឈ្លានពានរបស់ខ្លួន នៅក្នុងនិមិត្តសញ្ញាដ៏គួរឱ្យទាក់ទាញ នៃភាពជោគជ័យរបស់អ៊ុយក្រែន មកទល់ពេលនេះក្នុងការទប់ស្កាត់ ការវាយលុករបស់ប្រទេសរុស្ស៊ី ។

នាយករដ្ឋមន្ត្រីឆែក Petr Fiala និងលោក Mateusz Morawiecki របស់ប្រទេសប៉ូឡូញ បានប្រកាសផែនការសម្រាប់ ដំណើរទស្សនកិច្ចនេះ ដោយថ្លែងថា ពួកគេ និងលោកស្រី Janez Jansa របស់ប្រទេសស្លូវេនី នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy។ ការិយាល័យរបស់លោក Zelenskyy បានបញ្ជាក់ពីគម្រោងការនេះ។

លោក Fiala បានថ្លែងថា “គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបញ្ជាក់ពីការគាំទ្រជាក់ស្តែង របស់សហភាពអឺរ៉ុបទាំងមូល ចំពោះអធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន” ដោយបានឲ្យដឹងថា មេដឹកនាំទាំង៣នឹងបង្ហាញកញ្ចប់គាំទ្រ យ៉ាងទូលំទូលាយសម្រាប់អ៊ុយក្រែន ។

ជំនួយការរបស់លោក Morawiecki លោក Michal Dwoczyk បានប្រាប់ដល់អ្នកយកព័ត៌មានថា គណៈប្រតិភូបានឆ្លងកាត់ ព្រំដែនប៉ូឡូញ-អ៊ុយក្រែន ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុង គៀវ ដោយរថភ្លើង ដែលនៅក្នុងអ្វីដែលមេដឹកនាំ ប៉ូឡូញបានថ្លែងថា គឺជាបេសកកម្មជាប្រវត្តិសាស្ត្រ ។

លោក Morawiecki បានថ្លែងថា “វាជាកាតព្វកិច្ចរបស់យើងក្នុងការ ធ្វើជាកន្លែងដែលប្រវត្តិសាស្រ្ត ត្រូវបានក្លែងបន្លំ ។ ព្រោះវាមិនមែនអំពីយើងទេ ប៉ុន្តែអំពីអនាគតរបស់កូនៗរបស់យើង ដែលសមនឹងរស់នៅក្នុងពិភពលោក ដែលគ្មានការជិះជាន់” ។

មេដឹកនាំទាំង៣នឹងទៅដល់ទីក្រុង ដែលនៅតែស្ថិតក្រោមការទម្លាក់គ្រាប់បែក ដែលជាកន្លែងដែលប្រហែលពាក់កណ្តាល នៃចំនួនប្រជាជន ៣,៤លាននាក់ បានភៀសខ្លួន ហើយមនុស្សជាច្រើនកំពុងស្នាក់នៅ ពេញមួយយប់នៅក្នុងស្ថានីយ៍ក្រោមដី ។

ការផ្ទុះដ៏ខ្លាំងចំនួន២ បានកក្រើករដ្ឋធានីនៅមុនថ្ងៃរះ នៅថ្ងៃអង្គារនេះ ហើយសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់នៅគ្រាដែល អគារផ្ទះល្វែងមួយត្រូវបានវាយប្រហារ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top