ព័ត៌មានអន្តរជាតិ

Updated៖ អភិបាលរដ្ឋធានីគៀវ ប្រកាសថា រដ្ឋធានីស្ថិតក្នុងស្ថានភាព គ្រោះថ្នាក់

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ថា លោក Vitali Klitschko អភិបាលក្រុង គៀវ បានប្រកាសបម្រាមគោចររយៈពេល ៣៥ម៉ោង សម្រាប់ប្រជាជនក្នុងរដ្ឋធានី ដោយព្រមានថា “ថ្ងៃនេះជាពេលវេលាដ៏លំបាក និងគ្រោះថ្នាក់បំផុត” ។ រឿងនេះបានកើតឡើងបន្ទាប់ពី ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ដែលបានវាយប្រហារ មកលើអគារលំនៅដ្ឋាន និងស្ថានីយ៍រថភ្លើងក្រោមដី កាលពីយប់ ។

ក្រុមសេវាសង្គ្រោះបន្ទាន់ បានលើកឡើងថា មនុស្ស២នាក់បានស្លាប់នៅក្នុង ការវាយប្រហារលើប្លុកផ្ទះល្វែងក្នុងទីក្រុង ។

ទន្ទឹមនឹងនោះ ការចរចាររវាងតំណាងរុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវចាប់ផ្តើមឡើងវិញ ។

អ្នកកាសែតម្នាក់ត្រូវបាន គេរាយការណ៍ថា ត្រូវបានចាប់ខ្លួនបន្ទាប់ពីរំខានដល់ទូរទស្សន៍រដ្ឋរុស្ស៊ី ដែលមានសញ្ញាសរសេរថា “គ្មានសង្រ្គាម” ។

ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បង្ហាញទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី រួមទាំងការផ្តោតគោលដៅ លើទំនិញប្រណីតផងដែរ ។

គេសង្ឃឹមថា មនុស្សកាន់តែច្រើននឹង អាចចាកចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធនៅថ្ងៃនេះ បន្ទាប់ពីប្រតិបត្តិការជម្លៀស ដោយជោគជ័យកាលពីថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top