ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន​ រិះគន់អ៊ីស្រាអ៊ែល ក្រោយបដិសេធ ទទួលយកពលរដ្ឋអ៊ុយក្រែន ដែលភៀសខ្លួន

បរទេស ៖ មន្ត្រីជំនិត របស់លោកប្រធានាធិបតី អ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការប្រកាសថា អ៊ុយក្រែន និងធ្វើការឆ្លើយតបវិញ យ៉ាងឆាប់រហ័សបំផុត ចំពោះ បណ្តាមិត្តភ័ក្តទាំងឡាយណា ដែលមិនមានភាព រាក់ទាក់ ចំពោះពលរដ្ឋរបស់ខ្លួន ដែលក្នុងនោះមានទាំងការ សម្រេចចិត្តចុងក្រោយមួយដោយប្រទេស អ៊ីស្រាអ៊ែលផងដែរ ដែលបានបដិសេធ មិនព្រមផ្តល់ទិដ្ឋាការ Visa-Free ឡើយជូនពលរដ្ឋអ៊ុយក្រែន។

លោក Andrey Yermak ប្រធានផ្នែកកិច្ចការងារ បុគ្គលិករបស់ប្រធានាធិបតី អ៊ុយក្រែន ទោះបីជាយ៉ាងណាក្តីក៏បានថ្លែងអំណរ គុណចំពោះកិច្ចខិតខំប្រឹងប្រែង កន្លងមក របស់អ៊ីស្រាអ៊ែល ដើម្បីការស្វែងរកសន្តិភាព ប៉ុន្តែបញ្ជាក់ថារដ្ឋាភិបាល ទីក្រុង Tel Aviv ដែលបានសម្រេចចិត្ត ចំពោះទិដ្ឋាការជូនពលរដ្ឋអ៊ុយក្រែន គឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ហើយរដ្ឋាភិបាលទីក្រុងគៀវ នឹងធ្វើការឆ្លើយតប ចំពោះបញ្ហានេះ។

លោកបន្តថា ខ្ញុំនឹងធ្វើការ រំលឹកទៅកាន់ដៃគូ របស់យើងទាំងអស់ នូវអ្វីដែលអ្នកបានបង្ហាញ និងនិយាយកន្លងមក ចំពោះអ្វី ដែលអ្នកត្រូវការពីពលរដ្ឋរបស់យើង ។ ពួកគេបានសម្រេចចិត្តគាំទ្រ អ៊ុយក្រែន ពួកយើងនៅជាមួយ យើងចុះអ្នកវិញ?

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ របស់មន្ត្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអ៊ែល បានប្រកាសថាពលរដ្ឋអ៊ុយក្រែន ដែលមានបំណងចង់ធ្វើដំណើរ ចូលប្រទេសអ៊ីស្រាអ៊ែល ចាំបាច់ត្រូវតែទទួលបានការអញ្ជើញ ជាមុនពីសំណាក់
ពលរដ្ឋអ៊ីស្រាអ៊ែល សិនដើម្បីអាចស្នើសុំទិដ្ឋាការបាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top