ព័ត៌មានអន្តរជាតិ

បាតុករ អ៊ីតាលី តវ៉ាប្រឆាំង ក្រោយរកឃើញថា យន្តហោះសម្រាប់មនុស្សធម៍ ទៅអ៊ុយក្រែន បែរមានផ្ទុកទៅដោយ សព្វាវុធជាច្រើនទៅវិញ

បរទេស ៖ សហជីពដ៏ធំមួយ នៃប្រទេសអ៊ីតាលី បាននាំគ្នាធ្វើការចូលរួមតវ៉ា ប្រឆាំងនៅឯខាងក្រៅ អាកាសយានដ្ឋាន ទីក្រុង Pisa តាំងតែពីថ្ងៃសៅរ៍ បន្ទាប់ពីបានទទួលដំណឹង ពីបុគ្គលិក ដែលធ្វើការពីខាង ក្នុងអាកាសយានដ្ឋានថា យន្តហោះដឹកជំនួយមនុស្ស ជាច្រើនដែលត្រៀមធ្វើដំណើរ ទៅជួយអ៊ុយក្រែននោះបែរ ជាមានផ្ទុកសុទ្ធតែអាវុធ និងគ្រាប់ទៅវិញ ។

ក្រុមអ្នកធ្វើការងារ នៅអាកាសយានដ្ឋាន Galileo Galilei បានបដិសេធ មិនព្រមធ្វើការរៀបចំសព្វាវុធ ទាំងនោះចូលទៅក្នុងជើងហោះហើរ ដែលមានបំពាក់ស្លាកថា ជំនួយមនុស្សធម៍ទៅកាន់ អ៊ុយក្រែន ឡើយហើយបញ្ជាក់ថា ទំនិញដែលត្រូវដឹកទៅអ៊ុយក្រែន មិនមានអាហារ និងថ្នាំពេទ្យ ឡើយ ។

សហជីពបានបញ្ជាក់ថា ក្រុមការងារអាកាសយានដ្ឋាន បានបដិសេធមិនព្រមធ្វើការងារនេះ ដោយយល់ឃើញថា វាគឺជាសកម្មភាពដែលនាំឲ្យមានការ ស្លាប់កាន់តែច្រើននៅ ក្នុងប្រទេសអ៊ុយក្រែន និងជាសកម្មភាព ដែលចាក់សាំង ឲ្យជម្លោះ នៅអ៊ុយក្រែនកាន់តែរីករាលដាល ធំឡើងជាមិនខាន។

ជាការឆ្លើយតបសមាជិកសភា អឺរ៉ុប តំណាងឲ្យអ៊ីតាលីលោក Francesca Donato បានទាមទារ ឲ្យរដ្ឋាភិបាល ទីក្រុងរ៉ូមក្នុងការចេញមកឆ្លើយតបនិង បកស្រាយឲ្យមានភាពច្បាស់លាស់ ពាក់ព័ន្ធទៅនឹងអ្វី ដែលបានកើតឡើង នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top