បរទេស ៖ ស្រ្តីដែលជាអ្នកត្រួត ពិនិត្យខាងព័ត៌មាន ជនជាតិរុស្សីម្នាក់ ដែលបានតវ៉ាប្រឆាំង នឹងសកម្មភាពយោធា របស់ទីក្រុងមូស្គូ ក្នុងប្រទេស អ៊ុយក្រែន អំឡុងពេលការផ្សាយផ្ទាល់ នៅលើ ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី គឺ ត្រូវបានដោះលែង ជាមួយនឹងការផាកពិន័យ កាលពីថ្ងៃអង្គារ បន្ទាប់ពីសវនាការ របស់តុលាការ ។
យោងតាមសារព័ត៌មាន Mosco Times ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ចៅក្រមនៅតុលាការ សង្កាត់ Ostankino នៃទីក្រុងមូស្គូ បានបញ្ជាឱ្យបុគ្គលិក ទូរទស្សន៍រដ្ឋ គឺលោកស្រី Marina Ovsyannikova បង់ប្រាក់ពិន័យចំនួន 30,000 rubles ស្មើនឹង $280 បន្ទាប់ពីនាងបានលាតបដា ក្នុងពេលកំពុងផ្សាយព័ត៌មាន ពេលល្ងាច ដែលមានអ្នកមើលច្រើនបំផុត របស់រុស្ស៊ី ដោយកាន់ផ្ទាំងរូបភាព ដែលអានថា “No War” ។
ស្រ្តីជាម្ដាយដែលមានកូនពីរនាក់រូបនេះ គឺដំបូងអាចប្រឈម នឹងការដាក់ទោសអតិបរមា១០ថ្ងៃ ក្នុងការឃុំខ្លួនពីបទអំពាវនាវ ឲ្យមានការតវ៉ាខុសច្បាប់។
ការចោទប្រកាន់នេះ មិនមែនផ្អែកលើការ រំខាន របស់នាងក្នុងការផ្សាយព័ត៌មាន នោះទេ ប៉ុន្តែនៅលើសេចក្តីថ្លែងការណ៍ ជាវីដេអូដែលនាង បានចេញផ្សាយ ដោយពន្យល់ពីហេតុផលនៃការតវ៉ា របស់នាង និងជំរុញឱ្យប្រជាជនរុស្ស៊ី ចូលរួមក្នុងបាតុកម្ម ប្រឆាំងសង្គ្រាម។
លោកស្រី Ovsyannikova បានសារភាពថា មិនមានកំហុសនៅក្នុងតុលាការ ដោយនិយាយថា “ខ្ញុំនៅតែជឿជាក់ថារុស្ស៊ីកំពុងប្រព្រឹត្តឧក្រិដ្ឋកម្ម” ៕
ប្រែសម្រួលៈ ណៃ តុលា