ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអ៊ីរ៉ង់ ចង់ឱ្យមានការរស់ឡើងវិញ យ៉ាងឆាប់រហ័សនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ទាំងរុស្ស៊ី និងអ៊ីរ៉ង់ គាំទ្រការបន្តឡើងវិញយ៉ាងឆាប់រហ័ស នៃការអនុវត្តពេញលេញនៃ ផែនការសកម្មភាពទូលំទូលាយរួម ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

លោក Lavrov បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian ដែលមកធ្វើទស្សនកិច្ចនៅក្រុងម៉ូស្គូថា ទីក្រុងមូស្គូកំពុងរង់ចាំទីក្រុងវ៉ាស៊ីនតោន ត្រឡប់ទៅក្របខ័ណ្ឌច្បាប់ នៃកិច្ចព្រមព្រៀង និងលុបចោលទណ្ឌកម្មរបស់ខ្លួន ដែលមិនត្រឹមតែប៉ះពាល់ ដល់ប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះទេ។

លោក Lavrov បានបដិសេធការចោទប្រកាន់ដែលថា ទីក្រុងម៉ូស្គូ កំពុងពន្យឺតការស្តារឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយបន្ថែមថាទីក្រុងវ៉ាស៊ីនតោន ខ្លួនឯងចង់ផ្លាស់ប្តូរការ ស្តីបន្ទោសទៅអ្នកផ្សេងទៀត ដោយសារតែភាព មិនច្បាស់លាស់របស់ខ្លួន។

ក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគី នៃគណៈប្រតិភូអ៊ីរ៉ង់ និងរុស្ស៊ី កាលពីថ្ងៃអង្គារ លោក Abdollahian បានស្វាគមន៍ចំពោះ “កិច្ចខិតខំប្រឹងប្រែងស្ថាបនារបស់រុស្ស៊ី នៅទីក្រុងវីយែន ដើម្បីជួយឈានដល់កិច្ចព្រមព្រៀង ស្តីពីការដកទណ្ឌកម្មលើអ៊ីរ៉ង់” ។

លោក Abdollahian បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបោះបង់ចោល “ការទាមទារហួសហេតុ” របស់ខ្លួន ដើម្បីឲ្យភាគីទាំងអស់ដែលចូលរួម ក្នុងកិច្ចចរចានៅទីក្រុងវីយែន អាចឈានដល់ការឯកភាពមួយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top