ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីថា ចិនអាចនឹងប្រើជម្លោះអ៊ុយក្រែន ជាការរំខាន ហើយចាប់ផ្តើមឈ្លានពាន កោះតៃវ៉ាន់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បានព្រមានថា ប្រទេសចិន អាចប្រើប្រាស់ជម្លោះរបស់រុស្ស៊ី ជាមួយអ៊ុយក្រែនជា “ការរំខាន” ដើម្បីចាប់ផ្តើម “សកម្មភាពឈ្លានពាន” របស់ខ្លួន នៅពេលដែលកងទ័ពអាមេរិក រាប់ពាន់នាក់ដាក់ពង្រាយ ទៅកាន់ប្រទេសអូស្ត្រាលី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសុន្ទរកថា ទៅកាន់មជ្ឈមណ្ឌលសិក្សា សហរដ្ឋអាមេរិក របស់អូស្ត្រាលី កាលពីថ្ងៃពុធ លោក Dutton បាននិយាយថា អូស្ត្រាលី និងសហរដ្ឋអាមេរិក “ស្ថិតក្នុងដំណាក់កាលរួមគ្នា ក្នុងការប្តេជ្ញាចិត្តរបស់យើង ចំពោះស្ថិរភាពក្នុងតំបន់” មុនពេលអះអាងថា ប្រទេសចិន អាចប្រើប្រាស់ជម្លោះ នៅអ៊ុយក្រែនជា “ការរំខានដ៏មានប្រយោជន៍ និងជាឱកាសមួយ ដើម្បីបន្តសកម្មភាពឈ្លានពាន និងការបង្ខិតបង្ខំរបស់ពួកគេ។

ផ្ទាំងពាណិជ្ជកម្ម

លោក Dutton បានចោទទៀតថា “ការគំរាមកំហែងនេះ កើតឡើងភាគច្រើន ចេញពីទីក្រុងប៉េកាំង ដែលមានមហិច្ឆតាទឹកដី ដែលបានបញ្ជាក់ដោយបើកចំហរបស់ខ្លួន ហើយថ្មីៗនេះបានចូល ទៅក្នុងភាពជាដៃគូ សហប្រតិបត្តិការ “គ្មានដែនកំណត់” ជាមួយវិមានក្រឹមឡាំង” ថែមទៀត៕ ប្រែសម្រួលៈ ណៃ តុលា

To Top