បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT.com បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលកន្លងមកបាន ហៅប្រធានាធិបតីរុស្សីថាលោក Vladimir Putin គឺជាឧក្រិដ្ឋជនសង្គ្រាមនោះ គឺត្រូវបានឆ្លើយតបរួចរាល់ហើយវិញផងដែរ ដោយវិមានក្រមឡាំង ដោយបានហៅថាការថ្លែងការណ៍នេះគឺជារឿង ដែលមិនអាចទទួលយកបាននិង រឿងដែលមិនអាចបំភ្លេច បាននោះឡើយ ។
អំឡុងកម្មវិធីមួយ របស់សេតវិមាន កាលពីថ្ងៃពុធម្សិលមិញ លោក Biden ត្រូវបានសួរដោយ អ្នកកាសែតម្នាក់ថា តើលោកបានពិចារណាថា លោកប្រធានាធិបតីរុស្សី គឺជាឧក្រិដ្ឋជនសង្គ្រាម ឬយ៉ាងណា នោះលោកប្រធានាធិបតីអាមេរិក រូបនេះដំបូង បានឆ្លើយថាទេ ប៉ុន្តែបន្តិចលោកក៏បានសួរ បញ្ជាក់អ្នកកាសែតសាជាថ្មីហើយឆ្លើយថា អូហខ្ញុំគិតថា គាត់ (លោក Putin) គឺជាឧក្រិដ្ឋជនសង្គ្រាម ។
អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន ក្នុងស្រុក TASS ថា រដ្ឋាភិបាលទីក្រុងមូស្គូ បានគិតថាសេចក្តី ថ្លែងការណ៍ របស់លោក Biden គឺជារឿង ដែលមិនអាចទទួលយកបាន និងរឿងដែលមិនអាចបំភ្លេច បាននោះទេ ពីព្រោះថា ពួកគេកន្លងមកនោះទេ គឺជាអ្នកដែលបានទំលាក់គ្រាប់បែក សម្លាប់មនុស្សរាប់រយពាន់នាក់ នៅតាមបណ្តាប្រទេស ជុំវិញពិភពលោក៕
ប្រែសម្រួល៖ស៊ុនលី