ព័ត៌មានអន្តរជាតិ

លោក Zelensky អះអាងថា មេបញ្ជាការទ័ពធំទី៤ របស់រុស្ស៊ី ត្រូវបានសម្លាប់

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រសហ្បតិ៍នេះ បានឲ្យដឹងថាមេបញ្ជាទ័ពធំម្នាក់ទៀត របស់ប្រទេសរុស្ស៊ី ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារគ្នា នៅក្បែរទៅនឹងទីក្រុង Mariupol ។

សេចក្តីប្រកាសអះអាង ដែលត្រូវបានធ្វើឡើង ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដោយមិនបានបញ្ជាក់ពីឈ្មោះ របស់មេបញ្ជាការ យោធារូបនេះឡើយ ប៉ុន្តែទីប្រឹក្សារបស់ក្រសួងមហាផ្ទៃអ៊ុយក្រែន បានអះអាងថាមេបញ្ជាការ យោធារូបនោះ មានឈ្មោះថា Oleg Mityaev ហើយគាត់គឺជាមេបញ្ជាយោធាធំទី៤ហើយ ដែលបានបាត់បង់ជីវិត នៅក្នុងសង្ក្រាម ក្នុងប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តី នៅមានចំងល់ជាច្រើន ដែលបានចោទសួរថា ហេតុអ្វីបានជាមេបញ្ជាការយោធាធំៗ និងសំខាន់ៗបែបនេះ បែរជាមានវត្តមាននៅក្បែរ ទៅតំបន់ប្រយុទ្ធជួរមុខទៅវិញ ខណៈដែលអ្នកជំនាញកន្លងមក បានព្យាករណ៍ថា មេបញ្ជាទ័ពរុស្ស៊ី យ៉ាងហោចណាស់២០នាក់ ដែលកំពុងដឹកនាំការប្រយុទ្ធរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី

To Top