ព័ត៌មានអន្តរជាតិ

បារាំង មានករណីឆ្លងជំងឺកូវីដ-១៩ ជាង១០ម៉ឺនករណី រយៈពេល២ថ្ងៃជាប់ៗគ្នា

ប៉ារីស៖ ទិន្នន័យពីទីភ្នាក់ងារសុខភាពជាតិ បានឲ្យដឹងថា ប្រទេសបារាំង បានរាយការណ៍ពីករណីថ្មី នៃជំងឺកូវីដ-១៩ ច្រើនជាង ១០៨,០០០ករណី រយៈពេល ២ថ្ងៃជាប់ៗគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពបានឲ្យដឹងថា វាជាថ្ងៃទីពីរជាប់ៗគ្នា ដែលករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសនេះ បានកើនឡើងដល់ ១០ម៉ឺនករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ១១៦,៦១៨ករណី ត្រូវបានកត់ត្រាមួយថ្ងៃមុន។

យោងតាមទីភ្នាក់ងារសុខភាព ទាំងចំនួននៃការសម្រាកព្យាបាល នៅមន្ទីរពេទ្យ និងអ្នកជំងឺដែលយកចិត្តទុកដាក់ នៅក្នុងប្រទេសបារាំង គឺកំពុងធ្លាក់ចុះ ដោយរក្សាលំនឹងនៅត្រឹម ២០,៧៥៧ និង ១,៧២៨ករណី រៀងគ្នា។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ រដ្ឋាភិបាលបារាំង បានដកវិធានការរឹតត្បិត ជំងឺកូវីដ-១៩ ដូចជាការចាក់វ៉ាក់សាំង និងអាណត្តិរបាំងមុខ នៅក្នុងតំបន់ ឬក្នុងផ្ទះ។

មនុស្សប្រហែល ៥៤លាននាក់នៅក្នុងប្រទេសបារាំង បានទទួលវ៉ាក់សាំង យ៉ាងហោចណាស់មួយ ខណៈពេលដែលជិត ៤០លាននាក់ បានទទួលការចាក់ថ្នាំបង្ការរោគ នេះបើយោងតាមតួលេខចុងក្រោយ របស់ក្រសួងសុខាភិបាល៕​ ប្រែសម្រួល ឈូក បូរ៉ា

To Top