ព័ត៌មានអន្តរជាតិ

Updated ៖ ជប៉ុន ចាប់ផ្តើមធ្វើការវាយតម្លៃ ការខូចខាតបន្ទាប់ ពីមានគ្រោះរញ្ជួយដី កម្រិតធ្ងន់៧,៣រ៉ិចទ័រ

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា គ្រួសារនៅតែគ្មានថាមពល ហើយក្រុមហ៊ុន បានធ្វើការវាយតម្លៃការខូចខាត នៅពេលព្រឹក បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត៧,៣ រ៉ិចទ័រ បានវាយប្រហារឆ្នេរ សមុទ្រភាគឦសាន នៃប្រទេសជប៉ុនកាលពីថ្ងៃពុធ ។

គ្រួសារចំនួន៣៦,៤០០នាក់ នៅក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដី និង ផ្តល់សេវាដោយក្រុមហ៊ុន អគ្គិសនី Tohoku នៅតែគ្មានអគ្គិសនី ប្រើប្រាស់នៅព្រឹកថ្ងៃព្រហស្បតិ៍ ។ ក្រុមហ៊ុនបានលើកឡើងថា ខ្លួនរំពឹង ថា ថាមពលភាគច្រើននឹង ត្រលប់មកវិញនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនអាចបដិសេធការ ពន្យារពេលក្នុងការវិល ទៅរកភាពប្រក្រតីវិញ នៅក្នុងតំបន់ផ្សេងទៀតបានទេ ។

ទូរទស្សន៍ NHK បានលើកឡើងថា មនុស្សពីរនាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ និងជាងមួយរយនាក់បានរងរបួស ។

អាជ្ញាធរបានលុបចោលការ ព្រមានអំពីរលកយក្សស៊ូណាមិមុន ។

អ្នកផលិតក៏កំពុងព្យាយាមវាស់ស្ទង់ ការខូចខាតនៃការរញ្ជួយដី ដែលបានវាយប្រហារ នៅពាក់កណ្តាលអធ្រាត្រ នៅឆ្នេរសមុទ្រនៃខេត្ត Fukushima ក្នុងជម្រៅ៦០គីឡូម៉ែត្រ ។

ក្រុមហ៊ុន Renesas Electronics ដែលជាក្រុមហ៊ុនផលិតបន្ទះសៀគ្វី មីក្រូត្រួតពិនិត្យរថយន្តដ៏ធំបំផុត របស់ពិភពលោក បានលើកឡើងថា ខ្លួនកំពុងពិនិត្យមើលការខូចខាត ដោយសាររញ្ជួយដី នៅរោងចក្រចំនួន ៣ក្នុងប្រទេសជប៉ុន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top