លោក XiJinping ប្រធានរដ្ឋចិនបានលើកឡើងថា ជំរុញការអភិវឌ្ឍ នៅខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ យ៉ង់សេ្ស ចាំបាច់ត្រូវគិតពិចារណា ផលប្រយោជន៍ យូរអង្វែង របស់ប្រជាជាតិចិន ហើយតម្កល់ជួសជុល អេកូ-បរិស្ថាន តាមទន្លេយ៉ង់ស្សេជាអាទិភាព រួមគ្នាប្រកាន់ខ្ជាប់ការអភិរក្ស មិនធ្វើការអភិវឌ្ឍធំជ្រុលហួស ។
ចាប់ពីសមាជិបក្សកុម្មុយនិស្តចិនលើកទី ១៨មក ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន នៃតំបន់នានាតាមទន្លេយ៉ង់ស្សេ តែងតែប្រកាន់ខ្ជាប់យុទ្ធសាស្ត្រ ដែលតម្កល់អេកូឡូស៊ី ជាអាទិភាព និង ការអភិវឌ្ឍបៃតង ដើម្បីជំរុញការគ្រប់គ្រង អេកូ-បរិស្ថាន ជំរុញការផ្លាស់ប្តូរទៅជារូបមន្ត នៃអភិវឌ្ឍបៃតង ដោយគ្រប់ជ្រុងជ្រោយ នៃសេដ្ឋកិច្ចសង្គម ។ ការអភិរក្សអេកូ-បរិស្ថាន នៅខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ស្សេ បានមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមទទួលបាន សមិទ្ធផលជាប្រវត្តិសាស្ត្រ ។
ចាប់ពីសមាជិបក្សកុម្មុយនិស្តចិន លើកទី១៨មក លោក XiJinping ប្រធានរដ្ឋចិន បានរៀបចំនិងអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល៣ លើកដែលផ្តោតសំខាន់ ទៅលើការអភិវឌ្ឍ នៅតាមខ្សែក្រវាត់សេដ្ឋកិច្ច ទន្លេយ៉ង់ស្សេ ។ ពី “រួមគ្នាប្រកាន់ខ្ជាប់ការអភិរក្ស មិនធ្វើការអភិវឌ្ឍជ្រុលហួស” ដល់គូសបញ្ជាក់ថា ត្រូវជំរុញ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់តាមរយៈការអភិវឌ្ឍ នៅតាមខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ស្សេ ព្រមទាំងជំរុញ ការអភិវឌ្ឍ ដោយគ្រប់ជ្រុងជ្រោយ នៅតាមខ្សែក្រវាត់ សេដ្ឋកិច្ច ទន្លេយ៉ង់ស្សេ លោក XiJinping បានគ្រោងផែនការ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រជាតិ អំពីការអភិវឌ្ឍខ្សែក្រវាត់ សេដ្ឋកិច្ចទន្លេយ៉ង់ស្សេ ។
នៅឆ្នាំ២០២១ អត្រាទឹកល្អនៅតាមខ្សែ ក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ស្សេ បានឡើង ដល់៩២,៨% កើនឡើង១,៧% បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ច្រករបៀង អេកូឡូស៊ីបៃតង នៅសងខាង ត្រូវបានបង្កើតឡើងជាបណ្តើរៗ ហើយទីធ្លាមាត់ទឹក នៃទីក្រុងនៅតាមដងទន្លេ នឹងត្រឡប់មកក្នុងជីវភាព របស់ប្រជាជនវិញ ។ ទន្ទឹមនឹងនេះ ទំហំសេដ្ឋកិច្ច នៃខេត្តនិងទីក្រុងចំនួន១១ តាមបណ្តោយដងទន្លេយ៉ង់ស្សេ បានកើនឡើងដល់៤៦,៦%នៅឆ្នាំ២០២១ពី៤៥,១% នៅឆ្នាំ២០១៥ ហើយអត្រារួមចំណែក ចំពោះកំណើនសេដ្ឋកិច្ចទូទាំងប្រទេស បានកើនឡើងពី៤៧,៧%ដល់៥០,៥% ។
រួមគ្នាផឹកទឹកទន្លេដូចគ្នា រួមគ្នាអភិរក្សភាព ស្រស់ស្អាតនៅតាមបណ្តោយទន្លេយ៉ង់ស្សេ ។ ប្រសិនបើលោកអ្នកដើរកម្សាន្ត នៅតាមបណ្តោយទន្លេយ៉ង់ស្សេ អាចមើលឃើញការ ប្រែប្រួលយ៉ាងខ្លាំង តាមបណ្តាយទន្លេនេះ ហើយទទួល បានបទពិសោធន៍ នៃការប្រែប្រួលយ៉ាងជ្រាលជ្រៅ នៃគំនិតអភិវឌ្ឍន៍ចិន ក្នុងយុគសម័យថ្មី ។ ទន្លេមួយមានទឹកថ្លា ឧស្សាហ៍កម្មទាំងអស់ វិវឌ្ឍរីកចម្រើន វាគឺជាប្រទេសចិន នៅក្នុងយុគសម័យថ្មីដែលប្រកាន់ខ្ជាប់ចាត់ទុក អេកូឡូស៊ីនិងការអភិវឌ្ឍន៍បៃតងជាអាទិភាព ហើយបានដើរលើផ្លូវអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕