បរទេស៖យោងតាមការចេញផ្សាយ របស់ RT.com បានឲ្យដឹងថាដោយសារតែ ជម្លោះរវាងអ៊ុយក្រែននិងរុស្សី វានឹងអាចធ្វើឲ្យបណ្តាប្រទេសជាជាតិ មួយចំនួន នៅអាហ្វ្រិកនិងមជ្ឈឹមបូព៍ាធ្លាក់ចូល ទៅក្នុងវិបត្តិម្ហូបអាហារ យ៉ាងធ្ងន់ធ្ងរ ជាមិនខានក្នុងរយៈពេលពី១២ទៅ១៨ខែ ខាងមុខ។

ការព្រមានដែលធ្វើឡើង ដោយប្រធានាធិបតី បារាំងលោក ចកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ជាក់ទៀតថា ប្រទេសដែលនឹងជួបប្រឈម ទៅនឹងបញ្ហានេះ គឺភាគច្រើន សុទ្ធតែជាប្រទេស ដែលពឹងផ្អែកទៅលើ ការធ្វើជំនួញ ជាមួយនឹងប្រទេសរុស្សី។

លោក Macron បានថ្លែងបែបនេះថា៖ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ពួកយើងនឹងប្រឈមមុខទៅនឹង វិបត្តិម្ហូបអាហារធ្ងន់ធ្ងរ នាពេលរយៈពេលពី១២ទៅ១៨ខែខាងមុខ ជាពិសេសបណ្តាប្រទេសដែលមានសេដ្ឋកិច្ច ពឹងផ្អែកទៅលើការជួញដូរពាណិជ្ជកម្ម ជាមួយនឹងប្រទេសរុស្សី ។
លោកបានពន្យល់ទៀតថា ដើម្បីធានានូវដំណោះស្រាយ ជូនពលរដ្ឋនិងសម្ព័ន្ធមិត្ត របស់ខ្លួន ចំពោះមុខបញ្ហានេះរដ្ឋាភិបាល របស់លោកនឹងព្យាយាមឲ្យអស់ ពីលទ្ធភាព ក្នុងការស្វែងរកវិធីដោះស្រាយ ក្នុងអំឡូងពេល
៥ឆ្នាំខាងមុខនេះប្រសិនបើរូបលោក នឹងត្រូវពលរដ្ឋបារាំងបោះឆ្នោតជ្រើសរើស ជាប្រធានាធិបតីអាណិត្តថ្មី នាខែមេសាខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
