ព័ត៌មានអន្តរជាតិ

Updated ៖ ចំនួនអ្នករង របួសដោយគ្រោះរញ្ជួយដី កម្រិតធ្ងន់៧,៤រ៉ិចទ័រ នៅជប៉ុនមានរហូត ដល់២២៥នាក់ ខណៈអ្នកស្លាប់ដំបូង៣នាក់

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា មនុស្សចំនួន៣នាក់បានស្លាប់ និង២២៥នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដី ដ៏ខ្លាំងមួយ បានវាយប្រហារនៅភាគឦសាន នៃប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធ ។ ប៉ូលិស និងអាជ្ញាធរ ពន្លត់អគ្គិភ័យ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ។

គិតត្រឹមម៉ោង៧និង៣០នាទីយប់ យោងតាមទីភ្នាក់ងារគ្រប់គ្រង អគ្គីភ័យ និងគ្រោះមហន្តរាយបានឱ្យដឹងថា មនុស្សចំនួន ២២៥នាក់ត្រូវបានរាយការណ៍ថា បានរងរបួសនៅទូទាំង១២ខេត្ត រួមទាំងខេត្ត Miyagi និង Fukushima ដែលជាកន្លែងរញ្ជួយ ដីកម្រិត៧,៤ រ៉ិចទ័រផងដែរ ។
គួររំលឹកថា ការរញ្ជួយដីនេះ ត្រូវបានគេរកឃើញដំបូងថា មានកម្រិត៧,៣រ៉ិចទ័រ ហើយបន្ទាប់មកបានកែប្រែរហូតដល់៧,៤ ដោយទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) ។

ការរញ្ជួយខ្លាំងត្រូវ បានគេមានអារម្មណ៍ថា នៅក្នុងតំបន់ភាគឦសាន និងភាគខាងកើតនៃប្រទេសអាស៊ីមួយនេះ ជាពិសេស នៅក្នុងខេត្ត Miyagi និងខេត្ត Fukushima ជាកន្លែង ដែលការរញ្ជួយដីបានឈាន ដល់កម្រិត៦នៅលើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយ របស់ជប៉ុន ដែលឈានដល់កម្រិតកំពូល៧ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top