ព័ត៌មានអន្តរជាតិ

Updat: .អ្នកជំនាញអាមេរិក ព្យាករណ៍ថាសង្គ្រាមនៅអ៊ុយក្រែន នឹងរុញឲ្យមនុស្សជាង៤០លាននាក់ ធ្លាក់ចុះបន្ទាត់ភាពក្រីក្រខ្លាំង

បរទេស៖ យោងតាមការប្រកាស ដោយមជ្ឈមណ្ឌលអភិវឌ្ឍសកល The Center of Global Development ដែលជាអ្នកប្រឹក្សាផ្នែកសេដ្ឋកិច្ច របស់អាមេរិក បានបង្ហាញការព្យាករណ៍ របស់ខ្លួន ថាជម្លោះនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មកទល់ពេលនេះ នឹងអាចរុញឲ្យមនុស្សប្រមាណជា៤០លាននាក់ មកពីជុំវិញពិភពលោក ធ្លាក់ចូលក្នុងបន្ទាត់ ភាពក្រីក្រខ្លាំង។

ចំណុចសំខាន់ សម្រាប់ការលើកឡើងនេះ គឺផ្តោតជាពិសេសទៅលើ ភាពចាំបាច់នៃបណ្តាប្រទេស ដែលធ្លាក់ស្ថិតនៅក្នុងក្រោម ការគ្រប់គ្រងរបស់ប្លុកសហភាពសូវៀត ដែលបច្ចុប្បន្ន គឺពឹងផ្អែកខ្លាំង ទៅលើវិស័យកសិកម្ម
ហើយដែលថាអ៊ុយក្រែននិងរុស្ស៊ី ជាប្រទេសនាំចេញស្រូវសាឡី ដល់ទៅ២៩ភាគរយ នៃទីផ្សារពិភពលោកផង ខណៈដែលរុស្សីនិងសម្ព័ន្ធមិត្តរបស់ខ្លួន គឺបេឡារូស គឺជាអ្នកចាប់យកបានទីផ្សារជី ដល់ទៅ១ភាគ៦ នៃទីផ្សារសកលលោក។

នេះមានន័យថា កត្តាផលប៉ះពាល់ នឹងបន្តរីករាលដាល ទៅដល់បណ្តាប្រទេសផ្សេងទៀត នៅលើពិភពលោក ហើយជាពិសេស គឺចំពោះបណ្តាប្រទេស ស្ថិតនៅក្រោមបន្ទាត់ក្រីក្រនិ ងប្រជាពលរដ្ឋរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top