បរទេស៖ រដ្ឋមន្ត្រីការពារជាតិ កាណាដា លោកស្រី Anita Anand បានទទួលស្គាល់ថា ប្រទេសកាណាដា បានដកហូតអាវុធរបស់ខ្លួន ក្នុងការគាំទ្រ ប្រទេសអ៊ុយក្រែន ចំពេលមានប្រតិបត្តិការយោធា របស់រុស្ស៊ី នៅក្នុងប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Anand បាននិយាយក្នុងអំឡុង ការបង្ហាញខ្លួនផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ CBC កាលពីថ្ងៃសុក្រថា “ខ្ញុំជឿថាយើងជិតអស់អាវុធពីស្តុក របស់យើងហើយ ដែលយើងអាចផ្តល់ អាវុធ [ច្រើនទៀត]” ។
លោកស្រីបានបន្ថែមថា “មានបញ្ហាសមត្ថភាព យើងត្រូវធ្វើឱ្យប្រាកដថា យើងស្ថិតនៅលើកំពូល សម្រាប់គោលបំណងនៃការធានាថា កងកម្លាំងប្រដាប់អាវុធកាណាដា មានធនធានល្អ”។
រដ្ឋាភិបាលទីក្រុង Ottawa ស្ថិតក្នុងចំណោមរដ្ឋធានីលោកខាងលិច ដែលបានផ្តល់ឱ្យ Kiev នូវអ្វីដែលហៅថា “ជំនួយសព្វាវុធធុនធ្ងន់”។ រហូតមកដល់ពេលនេះ កាណាដាបានបញ្ជូន ឬកំពុងស្ថិតក្នុង ដំណើរការបញ្ជូនគ្រាប់រ៉ុក្កែត ចំនួន ៤ ៥០០ គ្រាប់ គ្រាប់បែកដៃ ៧ ៥០០ គ្រាប់ មីស៊ីលប្រឆាំងរថក្រោះ ១០០ គ្រឿង ដែលមានគ្រាប់ចំនួន ២.០០០ គ្រាប់ យន្តហោះយុទ្ធសាស្ត្រ C-130J ចំនួន ២ គ្រឿង និងឧបករណ៍ជាច្រើនផ្សេងទៀតមកពីប្រទេសកាណាដា៕
ប្រែសម្រួលៈ ណៃ តុលា