ព័ត៌មានអន្តរជាតិ

Update ៖អ៊ុយក្រែន ចោទរុស្ស៊ីថា បានទំលាក់គ្រាប់បែក សំដៅទីតាំងសាលារៀន នៅក្នុងទីក្រុង Mariupol

បរទេស៖ ក្រុមមន្ត្រីរដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន បានធ្វើការចោទប្រកាន់ទៅលើកងកម្លាំង របស់ប្រទេសរុស្ស៊ីថា បានធ្វើការវាយប្រហារ ដោយការទំលាក់គ្រាប់បែក សំដៅទៅលើសាលារៀន នៃទីក្រុង Mariupol ។

ក្រុមមន្ត្រីដដែលដែលបានបញ្ជាក់ប្រាប់ ទៅកាន់បណ្តាញសារព័ត៌មាន Telegram post ថាទីតាំងសាលារៀនមួយនេះ គឺជាកន្លែងជ្រកកោន នៃក្រុមពលរដ្ឋអ៊ុយក្រែនស៊ិវិល ដល់ទៅជាង៤០០នាក់ ដែលភាគច្រើនសុទ្ធតែជាស្ត្រី កុមារ និងមនុស្សចាស់។

ទោះបីជាយ៉ាងណាក្តីចំនួន នៃអ្នកបាត់បង់ជីវិតដោយសារគ្រាប់បែក នៅសាលារៀននេះ គឺមិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់ នៅឡើយប៉ុន្តែភាគីខាងរុស្ស៊ី នៅតែរក្សាជំហស្ងប់ស្ងាត់ មិនទាន់ឆ្លើយតបនៅឡើយ ចំពោះការចោទប្រកាន់នេះ។

គួរឲ្យដឹងដែរ នៅមុននេះប៉ុន្មានថ្ងៃអ៊ុយក្រែន ក៏បានចោទប្រកាន់ទៅលើរុស្ស៊ី ដែលថាបានធ្វើការទំលាក់គ្រាប់បែក ចំទីតាំងរោងកុនមួយកន្លែង នៅក្នុងទីក្រុង Mariupol ដដែលនេះដែលវាគឺជាកន្លែងជ្រកកោន របស់ពលរដ្ឋស៊ីវិល ដល់ទៅជាង១០០០នាក់ ប៉ុន្តែក្រោយមកបានកែប្រែ ចំនួនមកត្រឹមតែ២០០នាក់វិញ ហើយមានតែម្នាក់ប៉ុណ្ណោះ ដែលបានបាត់បង់ជីវិតនេះ បើយោងតាមការចេញផ្សាយដោយ RT.com៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top