ព័ត៌មានអន្តរជាតិ

Update៖ មេបញ្ជាការរងរុស្ស៊ីម្នាក់ ប្រចាំនៅក្នុងតំបន់សមុទ្រខ្មៅ បាត់បង់ជីវិត ក្នុងប្រទេសអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយ របស់RT.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា មេបញ្ជាការរងរុស្ស៊ី ប្រចាំនៅកងកម្លាំងនៅក្នុងសមុទ្រខ្មៅ និងជាមន្ត្រីទ័ពថ្នាក់ទី១ ដែលមានឈ្មោះថា Andrey Paliy ត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិតហើយ នៅក្បែរទីក្រុង Mariupol។

ការបញ្ជាក់អះអាងដែលត្រូវបានធ្វើឡើង ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី ជាច្រើនរូបដែលមានដូចជាលោក Yekaterina Altabaeva សមាជិកសភានៃតំបន់ Crimea ព្រមទាំងលោកអភិបាលក្រុង Sevastopol គឺលោក Mikhail Razvozhaev ផងដែរដែលមន្ត្រីជាន់ខ្ពស់ទាំងពីរនាក់ គឺជាមនុស្សដ៏ជិតស្និទ្ធជាមួយ នឹងលោក Paliy ហើយពួកគេក៏បានប្រកាសចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារ នៃមេបញ្ជាការរងរូបនេះផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី នៅតែបន្តភាពស្ងៀមស្ងាត់ មិនទាន់ធ្វើការអះអាងណាមួយបញ្ជាក់ ពីដំណឹងនេះនៅឡើយទេ។

គួរឲ្យដឹងដែរថាលោក Paliy គឺជាអ្នកគ្រប់គ្រង ទៅលើកិច្ចការងារផ្លូវច្រករបៀង សម្រាប់ជំនួយមនុស្សធម៌ និងការបង្កើតផ្លូវ សម្រាប់អនុញ្ញាតិ​ ឲ្យពលរដ្ឋស៊ីវិល ក្នុងការចាកចេញពីទីក្រុង Mariupol ដែលរុស្ស៊ី កំពុងកាន់កាន់នេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top