ព័ត៌មានអន្តរជាតិ

Updated​​ ៖ អ៊ុយក្រែន ជំរុញឲ្យអ៊ីស្រាអ៊ែល ជួយទប់ទល់នឹងការវាយលុក របស់រស្ស៊ី មកលើប្រទេសខ្លួន

អ៊ុយក្រែន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នំា២០២២ថា កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រង ទីក្រុងកំពង់ផែ Mariupol កាលពីថ្ងៃអាទិត្យ អាជ្ញាធរក្នុងតំបន់ បានលើកឡើងថា ខណៈដែលប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវដល់អ៊ីស្រាអ៊ែល ដើម្បីឱ្យជួយទប់ទល់នឹង ការវាយលុករបស់រុស្ស៊ី មកលើប្រទេសរបស់គាត់ ។

នៅក្នុងការអំពាវនាវ ចុងក្រោយបង្អស់ដែលគាត់បានស្នើសុំជំនួយពីបរទេស លោក Zelenskyy បានថ្លែងទៅកាន់សភាអ៊ីស្រាអ៊ែល តាមខ្សែវីដេអូ ហើយបានចោទសួរ ពីភាពស្ទាក់ស្ទើររបស់អ៊ីស្រាអ៊ែល ក្នុងការលក់ប្រព័ន្ធការពារកាំជ្រួច Iron Dome របស់ខ្លួនទៅឱ្យអ៊ុយក្រែន ។

លោក Zelenskyy ដែលជាបន្តវេនជាតិសាសន៍យូដា បានថ្លែងថា “អ្នករាល់គ្នាដឹងថាប្រព័ន្ធការពារកាំជ្រួច របស់អ្នកគឺល្អបំផុត” ។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Naftali Bennett បានធ្វើការហៅទូរស័ព្ទជាច្រើន ជាមួយលោក Zelenskyy និងប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន ដើម្បីព្យាយាមបញ្ចប់ជម្លោះ ។

គួរបញ្ជាក់ថា ក្រុង Mariupol បានទទួលរងនូវការទម្លាក់គ្រាប់បែកដ៏ធ្ងន់បំផុត មួយចំនួនចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ។ អ្នកស្រុកជាច្រើនក្នុងចំណោមអ្នកស្រុក៤០០.០០០នាក់របស់ខ្លួន នៅតែជាប់នៅទីនោះដោយមានអាហារ ទឹក និងថាមពលតិចតួច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top