តូក្យូ៖ ការស្ទង់មតិរបស់ ទីភ្នាក់ងារសារព័ត៌មាន Kyodo News បានបង្ហាញថា អ្នកឆ្លើយសំណួរសរុបចំនួន ៨៥,៨ភាគរយ គាំទ្រការដាក់ទណ្ឌកម្ម របស់ជប៉ុនលើរុស្ស៊ី ចំពោះការលុកលុយរបស់ខ្លួន លើអ៊ុយក្រែន ដោយស្នើឱ្យសាធារណជនពេញចិត្ត ចំពោះជំហររឹងមាំរបស់ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ប្រឆាំងនឹងទីក្រុងម៉ូស្គូ។
នៅក្នុងការស្ទង់មតិតាមទូរស័ព្ទ រយៈពេលពីរថ្ងៃរហូតដល់ថ្ងៃអាទិត្យ ៩១,២ភាគរយ បានគាំទ្រការសម្រេចចិត្ត របស់រដ្ឋាភិបាលជប៉ុន ក្នុងការទទួលយកជនភៀសខ្លួន ពីប្រទេសអឺរ៉ុបខាងកើត ដែលរងគ្រោះដោយសង្គ្រាម។

ទន្ទឹមនឹងនេះ ៧៥,២ ភាគរយ បានសម្តែងការព្រួយបារម្ភថា ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចជំរុញប្រទេសចិន ឱ្យប៉ុនប៉ងដណ្តើម កាន់កាប់កោះតៃវ៉ាន់ និងប្រជុំកោះ Senkaku ដែលជាក្រុមប្រជុំកោះ សមុទ្រចិនខាងកើត ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ប៉ុន្តែត្រូវបានទាមទារដោយទីក្រុងប៉េកាំង។
ការវាយតម្លៃការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានកើនឡើង ៣,៥ភាគរយ ពីការស្ទង់មតិខែកុម្ភៈដល់ ៦០,១ ភាគរយខណៈពេលដែលការ វាយតម្លៃមិនយល់ព្រមបានថយចុះ ៥,៥ ពិន្ទុមក ២១,៩ ភាគរយ នេះបើយោងតាមការស្ទង់មតិ ៕
ប្រែសម្រួល ឈូក បូរ៉ា
