បរទេស៖ រដ្ឋាភិបាលប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការពិចារណាក្នុងការ ដាក់បម្រាមទៅលើការផ្គត់ផ្គង់ សារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការរឹតត្បិត របស់អាមេរិក ចំពោះធនធានថាមពលរបស់ខ្លួន។
រំលឹកឡើងវិញថា កាលពីថ្ងៃទី៨ ខែមីនា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងដាក់បម្រាមទៅលើការ នាំចេញប្រេងហ្គាស និងធ្យូងថ្មរបស់រុស្សី ដែលនាំចេញមកកាន់ប្រទេសអាមេរិក ដែលជាផ្នែកមួយនៃ ទណ្ឌកម្មប្រឆាំងទៅនឹង សកម្មភាពយោធារបស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែន។
ថ្លែងទៅកាន់សមាជិកសភា និងក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទ លោកឧបនាយករដ្ឋមន្ត្រី Alexader Novak បានបង្ហាញ ពីផែនការនៃលទ្ធភាព ក្នុងការនាំចេញប្រេងឆៅរបស់ខ្លួន ទៅកាន់ទីផ្សារផ្សេងទៀតហើយបញ្ជាក់ថា រដ្ឋាភិបាលក្រុងមូស្គូក៏កំពុងធ្វើការ ពិចារណាទៅលើការរឹតត្បិត សារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់សហរដ្ឋអាមេរិកផងដែរ ទោះបីជាមិនទាន់បាន សម្រេចចិត្តជាផ្លូវការក្តី ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
