បរទេស៖ គិតចាប់តាំងតែពីថ្ងៃទី១៦ ខែមិនា នៅពេលដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានហៅលោកប្រធានាធិបតីរុស្សី Vladimir Putin ថាជាឧក្រិដ្ឋជនសង្គ្រាម ហើយនោះមេដឹកនាំនយោបាយ សំខាន់នៃបណ្តាប្រទេសដទៃ បានធ្វើការលើកឡើង និងស្នើសុំឲ្យអន្តរជាតិក្នុងការ ចាប់ផ្តើមបើកការស៊ើបអង្កេត ទៅលើករណីនេះដើម្បីអាចធ្វើការ ចោទប្រកាន់តាមច្បាប់ ទៅលើមេដឹកនាំរុស្សីរូបនេះ។
យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកកំពុងចាប់ផ្តើម ធ្វើការងារយ៉ាងសកម្មក្នុងការ ប្រមូលភស្តុតាង និងក៏ដូចជាចាប់ផ្តើមធ្វើការ ស៊ើបអង្កេតបន្ថែមទៀត ចំពោះមេដឹកនាំរុស្សីលោក Putin ។
អ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បានថ្លែងថា ពួកយើងអាចមើលឃើញ យ៉ាងច្បាស់អំពីភស្តុតាងទាំងឡាយ ដែលកងកម្លាំងរុស្សីកំពុងពាក់ព័ន្ធ នៅក្នុងបទឧក្រិដ្ឋកម្ម សង្គ្រាមហើយពួកយើង កំពុងតែធ្វើការប្រមូល យកភស្តុតាងទាំងនោះ។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះតុលាការអន្តរជាតិ The International Criminal Court(ICC) កំពុងតែដឹកនាំដំណើរការ ផ្លូវច្បាប់ដើម្បីអាចចោទប្រកាន់ ទៅលើរុស្សីបន្ទាប់ពី មានការអំពាវនាវ ពីសំណាក់បណ្តាប្រជាជាតិចំនួន ៣៩កន្លងមក ៕
ប្រែសម្រួល៖ ស៊ុន លី