ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន ប្រចាំអាស៊ាន៖ ស្ថានការណ៍អ៊ុយក្រែន នាំមកនូវការបំផុសគំនិតដ៏សំខាន់ ដល់បណ្តាប្រទេសអាស៊ាន

ថ្ងៃទី២១ ខែមីនា លោក Deng Xijun ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអាស៊ាន បានថ្លែងនៅក្រុងហ្សាកាតាថា ស្ថានការណ៍អ៊ុយក្រែន នាពេលបច្ចុប្បន្នបាននាំមកនូវ ការបំផុសគំនិតដ៏សំខាន់ ដល់បណ្តាប្រទេសអាស៊ាន។

លោក Deng Xijun បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសលោកខាងលិច ដូចជាអាមេរិក និងប្រទេសអឺរ៉ុបជាដើម កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត គ្រប់បែបយ៉ាងពាក់ព័ន្ធប្រទេសចិន ជុំវិញបញ្ហាអ៊ុយក្រែន ទង្វើបែបនេះមានចេតនាអាក្រក់យ៉ាងខ្លាំង ដើម្បីទម្លាក់ចោលទំនួលខុសត្រូវ និងលាបពណ៌ប្រទេសចិន ជឿជាក់ថា ប្រទេសអាស៊ានអាចបែងចែកខុស និងត្រូវនិងមិនត្រូវបំភាន់ភ្នែក ដោយសាររឿងនេះឡើយ។

លោក Deng Xijun បានថ្លែងថា ខ្ញុំចាប់អារម្មណ៍ថា ស្ថានការណ៍អ៊ុយក្រែន បានបណ្តាលឱ្យមជ្ឈដ្ឋាននានា នៃអាស៊ានមានការរិះគិតយ៉ាងស៊ីជម្រៅ ចំពោះស្ថានការណ៍នៃតំបន់ខ្លួន មតិយោបល់សំខាន់ៗមួយចំនួន បានធ្វើឱ្យយើងមានចំណាប់អារម្មណ៍ និងការគិតពិចារណា យ៉ាងជ្រាលជ្រៅ៖ ទី១ ស្ថានការណ៍សន្តិភាព និងស្ថិរភាពនៃអាស៊ីបូព៌ា មានតម្លៃមិនអាចកាត់ថ្លែបាន ទី២ ការគាំពារសន្តិភាពនិងស្ថិរភាព ចាំបាច់ត្រូវគោរពទស្សនៈ សន្តិសុខដ៏ត្រឹមត្រូវ ទី៣ សន្តិភាពនិងភាពសុខសាន្តត្រាន របស់តំបន់នេះចាំបាច់ត្រូវរួមគ្នាគាំពារ ដោយភាពម្ចាស់ការពី សំណាក់ប្រទេសក្នុងតំបន់ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top