បរទេស៖ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសរបស់ សហរដ្ឋអាមេរិកលោក Ned Price កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថា អាមេរិក និងរុស្សី នឹងបន្តថែរក្សាទំនាក់ទំនងកាទូត រវាងគ្នាជាធម្មតាហើយដាក់បញ្ហា ជម្លោះឲ្យនៅដាច់ដោយឡែក។
ការប្រកាសនេះត្រូវបានធ្វើឡើង បន្តិចក្រោយពេលដែល រដ្ឋាភិបាលទីក្រុងមូស្គូ បានធ្វើការកោះហៅ លោករដ្ឋទូតអាមេរិកប្រចាំ នៅក្នុងទីក្រុងមូស្គូជុំវិញបញ្ហា ដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានហៅលោក Putinថាជាឧក្រិដ្ឋជនសង្គ្រាម ហើយបញ្ជាក់ថា ជារឿងដែលមិនអាចទទួល យកបាននោះឡើយ។
ជាការឆ្លើយតបភ្លាមៗ លោកប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើការព្រមានទៅវិញថា ទំនាក់ទំនងកាទូតរវាងរុស្សីនិង អាមេរិកអាចឈានទៅដល់ ការដួលរលំជាមិនខាន។
លោក Price បានបន្តថា ពួកយើងជឿជាក់ថា វាគឺជារឿងដ៏សំខាន់ក្នុងការ បន្តរក្សាទំនាក់ទំនងជាមួយ នឹងរុស្សីជាពិសេសការចរចាគ្នា
នៅក្នុងអំឡុងពេល ដ៏តានតឹងបែបនេះ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
