យូអិន ៖ អ្នកនាំពាក្យបានឲ្យដឹងថា មហាសន្និបាតអង្គការ សហប្រជាជាតិ (UNGA) នឹងបោះឆ្នោត នៅថ្ងៃពុធ លើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីអ៊ុយក្រែន ដែលជាដំណោះស្រាយ លើកទី២ ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធា ពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន ។
អ្នកនាំពាក្យរបស់លោកស្រី Paulina Kubia បានឲ្យដឹងថា សម័យប្រជុំពិសេស នៃមហាសន្និបាតលើកទី១១ នៃគ្រាអាសន្ន នឹងត្រូវធ្វើឡើងបន្ទាប់ពីលិខិត ស្នើសុំការបន្តត្រូវបានទទួល ដោយប្រធាន UNGA Abdulla Shahid ។
លោកស្រីបានបន្ដថា “សេចក្តីព្រាងដំណោះស្រាយ ដែលគាំទ្រដោយអ៊ុយក្រែន និងរដ្ឋជាសមាជិកផ្សេងទៀត ត្រូវបានដាក់ជូន ហើយកំពុងដំណើរការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
យោងតាមប្រភពការទូត សេចក្តីព្រាងសេចក្តីសម្រេចថ្មី របស់ UNGA ផ្តោតលើស្ថានភាពមនុស្សធម៌ ដោយអំពាវនាវឱ្យមានការ ការពារជនស៊ីវិល បុគ្គលិកពេទ្យ បុគ្គលិកជំនួយ អ្នកសារព័ត៌មាន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា