ព្រុចសែល ៖ រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប បានអនុម័តផែនការសកម្មភាព សន្តិសុខ និងការពាររបស់ប្លុក ដែលក្នុងចំណោម នោះនឹងមើលឃើញថា ខ្លួននឹងបង្កើតកម្លាំង ប្រតិកម្ម រហ័សជាមួយនឹងទាហាន រហូតដល់ ៥០០០នាក់ ដែលអាចត្រូវបានដាក់ពង្រាយ យ៉ាងឆាប់រហ័ស ក្នុងករណីមានវិបត្តិ។
លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានប្រាប់សន្និសីទ សារព័ត៌មានឲ្យដឹងថា ផែនការសកម្មភាព ដែលត្រូវបាន គេស្គាល់ថាជា “ត្រីវិស័យយុទ្ធសាស្ត្រ” មិនមែនជាការឆ្លើយតប ទៅនឹងអ្វីដែលកំពុងកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ ប៉ុន្តែជា “ចំណុចរបត់មួយសម្រាប់អឺរ៉ុប ជាអ្នកផ្តល់សេវាសន្តិសុខ និងជំហានសំខាន់ខ្លាំងណាស់ សម្រាប់គោល នយោបាយសន្តិសុខ និងការពារអឺរ៉ុប” ។
ត្រីវិស័យផ្តល់ឱ្យសហភាព អឺរ៉ុប នូវផែនការសកម្មភាព ប្រកបដោយមហិច្ឆតា ដើម្បីពង្រឹង គោលនយោបាយសន្តិសុខ និងការពាររបស់សហភាព អឺរ៉ុបនៅឆ្នាំ២០៣០ ។
លោក Borrell បានលើកឡើងថា ត្រីវិស័យផ្តល់ឱ្យសហភាពអឺរ៉ុបនូវលទ្ធភាពដើម្បី “ធ្វើសកម្មភាពយ៉ាង ម៉ឺងម៉ាត់ និងរួបរួម” ហើយនឹងជួយឱ្យប្លុក បង្កើនសមត្ថភាព របស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងវិបត្តិ បង្កើនភាពធន់របស់ខ្លួន និងវិនិយោគលើសមត្ថភាពដែលត្រូវការ និងការច្នៃប្រឌិត ផ្នែកការពារជាតិ៕ប្រែសម្រួល ឈូក បូរ៉ា