វ៉ាស៊ីនតោន ៖ Boston Globe បានរាយការណ៍ថា ទស្សនវិស័យសេដ្ឋកិច្ចថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានធ្វើឱ្យតម្លៃ ថាមពលពិភពលោកឡើងថ្លៃ និងបង្កើតវិបត្តិជនភៀសខ្លួនដ៏ធំមួយ នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចយឺត និងជំរុញភាពមិនច្បាស់លាស់ដល់ សហរដ្ឋអាមេរិក។
លោកស្រី Kristalina Georgieva នាយកគ្រប់គ្រង នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា “យើងបានឆ្លងកាត់វិបត្តិ មិនដូចជំងឺរាតត្បាតផ្សេងទៀតទេ ហើយឥឡូវនេះយើង ស្ថិតនៅក្នុងទឹកដីដ៏គួរឱ្យរន្ធត់ជាងនេះ”។
លោកស្រីបានបន្ដថា IMF ទំនងជាកាត់បន្ថយការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយសារតែជម្លោះ។ អ្នកវិភាគឯកជនបានកាត់បន្ថយការ ប៉ាន់ស្មានរបស់ពួកគេចំពោះកំណើន សេដ្ឋកិច្ច សម្រាប់ ឆ្នាំ នេះរបស់សហរដ្ឋអាមេរិក ដោយ ធនាគារ វិនិយោគ Goldman Sachs ថ្មីៗ នេះ បាន ទម្លាក់ មក នៅ ត្រឹម ១,៧៥ ភាគរយ។
ជាងនេះទៅទៀត ឥទ្ធិពលសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ គឺនៅឆ្ងាយ។ របាយការណ៍បានឲ្យដឹងថា ប្រហែលជាត្រូវបានជំរុញដោយប្រភេទអូមីក្រុង និងប្រភេទ BA.2 ដែលអាចឆ្លងបានខ្ពស់ ដែលករណីឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងនៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប។
លោក Douglas Holtz-Eakin ប្រធានវេទិកាសកម្មភាព អាមេរិក បានឲ្យដឹងថា លោកបានយល់ព្រមជាមួយ សហរដ្ឋអាមេរិក លើផែនការ របស់ធនាគារ កណ្តាល សម្រាប់ការដំឡើង អត្រាការប្រាក់ ដើម្បីកាត់បន្ថយអតិផរណា និងដោះស្រាយ ការភ័យខ្លាច របស់ប្រជាជន អាមេរិកដែលថា ការឡើងថ្លៃ នឹងបន្ដកើតមាន ដែលទំនងជានឹងធ្វើឱ្យមានបាតុភូតកាន់តែអាក្រក់ទៅៗ។ លោកបានបញ្ជាក់ថា “រដ្ឋបាលលោក បៃដិន គួរតែផ្តោតលើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងរៀបចំសម្រាប់ការរីករាលដាល នៃករណីឆ្លងជំងឺកូវីដ-១៩”៕
ប្រែសម្រួល ឈូក បូរ៉ា