ព័ត៌មានអន្តរជាតិ

លោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិរក្ស នៃទន្លេបឹងបួ

«ទឹកជាមូលដ្ឋានគ្រឹះនៃ ការរស់រានមានជីវិត ក៏ជាប្រភពដើមនៃ អរិយធម៌ផងដែរ» ។ តើធ្វើយ៉ាងម៉េចទើប នឹងធ្វើឱ្យទឹកកាន់តែថ្លា ជាកិច្ចការសំខាន់មួយ ដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន តែងតែតាមដាននិងយកចិត្តទុកដាក់ យ៉ាងខ្លាំងរហូតមក។

ពេលនៅមាត់ទន្លេយ៉ងសេ លោកបានទាមទារយ៉ាងច្បាស់ថា «ការជួសជុលនិងអភិរក្សបរិស្ថាន អេកូឡូស៊ីតាមដងទន្លេយ៉ង់សេ ជាកិច្ចការចម្បង» ពេលនៅច្រាំងទន្លេលឿង លោកបានគូសបញ្ជាក់ថា «ត្រូវថែរក្សាទន្លេលឿងឱ្យកាន់តែល្អ ថែមទៀតដោយប្រុងប្រយ័ត្ន» ។ តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ រៀងមក ពេលចុះទៅត្រួតពិនិត្យ ការងារនៅមូលដ្ឋាន លោក Xi Jinping បានផ្តោតសំខាន់លើការងារ អភិរក្សបរិស្ថានអេកូឡូស៊ី ដោយប្រកាន់ខ្ជាប់នូវទស្សនៈ អំពីការអភិរក្សអេកូឡូស៊ី និងអភិវឌ្ឍន៍បៃតងជាប់រហូត។

ពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលមហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិន នៅឆ្នាំ២០២២ ពេលផ្តល់បទសម្ភាសន៍ ឥស្សរជនគ្រប់មជ្ឈដ្ឋាន នៃផ្ទៃក្នុងនិងខាងក្រៅបានថ្លែងថា ការដែលប្រទេសចិនខិតខំ ក្នុងការជំរុញអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍបៃតងនិងកាបូនិកទាប បន្តបើកទូលាយក្នុងកម្រិតខ្ពស់ នឹងបន្តជំរុញឱ្យប្រទេសជាច្រើន អភិវឌ្ឍរួមជាមួយចិន ដើម្បីសម្រេចបាននូវការផ្តល់ ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះជាមួយគ្នា។

ថ្ងៃទី២២ ខែមីនាឆ្នាំ២០២២ ជាទិវាទឹកពិភពលោក លើកទី៣០ ខាងក្រោមយើងខ្ញុំសូមសង្ខេប នូវប្រសាសន៍សំខាន់ៗ មួយចំនួនរបស់លោក Xi Jinping ស្តីអំពីវិស័យទឹក ។

ការអភិរក្សអេកូឡូស៊ីគឺជា ការការពារសមត្ថភាពផលិតកម្ម ការកែលម្អអេកូឡូស៊ីគឺជា ការអភិវឌ្ឍសមត្ថភាពផលិតកម្ម។

បើបរិស្ថានរងការបំផ្លិចបំផ្លាញ នោះមនុស្សជាតិក៏នឹងបាត់បង់ នូវមូលដ្ឋានគ្រឹះនៃការរស់រានតែម្តង។ គោលដៅនៃការអភិរក្សអេកូឡូស៊ី គឺមនុស្សជាតិនិងធម្មជាតិ រួមរស់ដោយចុះសម្រុងគ្នា។ គួរប្រកាន់ខ្ជាប់ទស្សនៈអភិវឌ្ឍន៍ បែបអេកូឡូស៊ីដោយសារនេះ មិនគ្រាន់តែសមស្របនឹងសេចក្តីត្រូវការ របស់ពិភពលោកនាពេល បច្ចុបន្នតែប៉ុណ្ណះទេ ហើយក៏ជាវប្បធម៌ប្រពៃណី របស់ប្រជាជាតិចិនដែលមានប្រវត្តិសាស្ត្រ រាប់ពាន់ឆ្នាំមកហើយផងដែរ។

ទឹកស្អាត ភ្នំបៃតង គឺជាភ្នំមាស ភ្នំប្រាក់។ ការរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ២០២២ គួរគិតពិចារណាទាំងការ ជំរុញបុព្វហេតុកីឡាគួបផ្សំ ជាមួយនឹងការកសាង អរិយធម៌អេកូឡូស៊ី។

ដាច់ខាតមិនត្រូវឱ្យបរិស្ថានអេកូឡូស៊ី នៃទន្លេយ៉ង់សេបន្តរងការ បំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរ ក្នុងជំនាន់យើងនេះឡើយ យើងត្រូវតែអភិរក្សទន្លេយ៉ងសេ ដ៏ស្រស់ស្អាតទុកឱ្យកូនចៅជំនាន់ក្រោយៗ និងដើម្បីការពារទន្លេមាតានៃ ប្រជាជាតិចិនឱ្យបានឋិតថេរគង់វង្ស។

តំបន់តាមដងទន្លេលឿង ចាំបាច់ត្រូវខិតខំអភិរក្ស និងគ្រប់គ្រងឱ្យពេញទំហឹង ត្រូវដើរតាមមាគ៌ាអភិរក្សអេកូឡូស៊ី និងអភិវឌ្ឍន៍ប្រកបដោយ គុណភាពខ្ពស់ ៕

To Top