ព័ត៌មានអន្តរជាតិ

Elon Musk ប្រកាសបើកដំណើរ​​​​​​​​​​​​​​​​​ការ រោងចក្រធំបំផុត របស់ Tesla

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកនេះ បានឲ្យដឹងថា ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសបើក ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិត រថយន្តអគ្គិសនីដ៏ធំបំផុត មួយរបស់ Tesla ហើយនៅក្នុងប្រទេសអាល្លឺម៉ង់។

រោងចក្រដ៏ធំនេះបានពន្យាពេល អស់រយៈពេល ៨ខែមកហើយ បន្ទាប់ពីអជ្ញាធរក្នុងតំបន់បានបដិសេធ មិនព្រមអនុញ្ញាតិផ្តល់ជាអជ្ញា បណ្ណជូនទៅដល់ក្រុមហ៊ុន Tesla ។

គួរឲ្យដឹងដែរថា រោងចក្រដែលមានតម្លៃ រហូតទៅដល់៤ពាន់លានផោននេះ គឺជាការវិនិយោគដ៏ធំបំផុត នៅក្នុងរោងចក្រផលិតរថយន្ត របស់ប្រទេសអាល្លឺម៉ង់និង ក្នុងប្រវត្តិ សាស្ត្រ ចុងក្រោយនេះហើយពេលដំណើរ ភ្លាមនេះរោងចក្របានផ្តល់ការងារ ជូនពលរដ្ឋអាល្លឺម៉ង់ ដល់ទៅ៣០០០នាក់ ខណៈដែលការរំពឹងទុកថា នឹងអាចផ្តល់ជូនសរុប ការងារដល់ទៅ១២០០០នាក់ នាពេលខាងមុខ ។

មានវត្តមានចូលរួម នៅក្នុងពិធីប្រកាសដំណើរ ការនោះផងដែរ លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz បានបញ្ជាក់ថារោងចក្រនេះ គឺជាសញ្ញាជាវិជ្ជមាន ចំពោះដំណើរការទៅមុខ នៃឧស្សាហកម្មផលិត រថយន្តរបស់ប្រទេស ៕

ប្រែសម្រួល៖ស៊ុនលី

To Top