ព័ត៌មានអន្តរជាតិ

ចិន ទាមទារឲ្យអាមេរិក លុបចោលជាបន្ទាន់ នូវទណ្ឌកម្មទាំងអស់ ដែលដាក់លើមន្រ្តីចិន

" "

ប៉េកាំង៖ ប្រទេសចិន បានទាមទារឱ្យសហរដ្ឋអាមេរិក លុបចោលជាបន្ទាន់នូវទណ្ឌកម្ម ដែលដាក់ប្រឆាំងនឹងមន្ត្រីចិន សម្រាប់ការរំលោភសិទ្ធិមនុស្ស ដោយព្រមានថា បើមិនដូច្នេះទេសហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខនឹង វិធានការតបតវិញពីប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មានថា “សេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក ពោរពេញទៅដោយការ លំអៀងមនោគមវិជ្ជា និងការភូតកុហកផ្នែកនយោបាយ ធ្វើឱ្យខូចកិត្តិយសប្រទេសចិន និងគាបសង្កត់មន្ត្រីចិន ដោយគ្មានហេតុផល។

" "

លោក Wang បានលើកឡើងថា ប្រទេសចិនប្រឆាំងយ៉ាងខ្លាំង ចំពោះបញ្ហានេះ។ លោកបន្ដថា “អ្នករំលោភសិទ្ធិមនុស្សដ៏អាក្រក់បំផុត នៅក្នុងពិភពលោក គឺសហរដ្ឋអាមេរិក” ដោយកត់សម្គាល់ថា មហាអំណាចមួយនេះ គួរតែប្រែចិត្ត ចំពោះការសម្លាប់ជនជាតិដើមអាមេរិកាំង និងកាត់បន្ថយចំនួនប្រជាជន របស់ពួកគេមកត្រឹម ២៥ម៉ឺន នៅដើមសតវត្សទី២០ ពី ៥លាននាក់នៅចុងសតវត្សទី១៥ ។

" "

លោក Wang បានបន្ថែមថា នៅចំពោះមុខការស្លាប់ជិត ១លាននាក់នៃជំងឺកូវីដ-១៩ ជនរងគ្រោះដោយ អំពើហិង្សាដោយកាំភ្លើងជាង ៤០០០០នាក់ក្នុងមួយឆ្នាំៗ និងរាប់ម៉ឺននាក់នៃជនរងគ្រោះនៃ ការរើសអើងជាតិសាសន៍ សហរដ្ឋអាមេរិក គួរតែឆ្លុះបញ្ចាំងពីឱនភាព សិទ្ធិមនុស្សរបស់ខ្លួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top