ព័ត៌មានអន្តរជាតិ

រុស្ស៊ី ទាមទារឲ្យអាមេរិក ឈប់បង្កើនភាពតឹនតឹង បើចង់ស្ដារទំនាក់ទំនងទ្វេភាគី

ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែបញ្ឈប់ការកើនឡើងភាពតានតឹង ប្រសិនបើខ្លួនចង់ធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយទីក្រុងម៉ូស្គូ។

លោក Ryabkov បានលើកឡើងថា “ពួកគេត្រូវការបញ្ឈប់ការកើនឡើងរបស់ពួកគេ ទាំងពាក្យសំដី និងក្នុងលក្ខខណ្ឌនៃការបញ្ជូនអាវុធយ៉ាងសន្ធឹកទៅឲ្យរបបក្រុងគៀវ” ដោយបន្ថែមថា សហរដ្ឋអាមេរិក ក៏ត្រូវតែបញ្ឈប់ការគំរាមកំហែងដល់ប្រទេសរុស្ស៊ីផងដែរ នេះបើយោងតាមរបាយ ការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។

លោក Ryabkov ដែលបន្ទោសសហរដ្ឋអាមេរិកចំពោះស្ថានភាពទំនាក់ទំនងបានលើកឡើងថា “ក្នុងពេលជាមួយគ្នានេះ យើងកំពុងមើលឃើញនិន្នាការធ្លាក់ចុះ នៅក្នុងទំនាក់លើកឡើងនេះ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា “យើងសោកស្តាយចំពោះរឿងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមានឥទ្ធិពលលើការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការឆ្ពោះទៅរកការ សម្រេចបាននូវគោលដៅ នៃប្រតិបត្តិការយោធាពិសេស និងការសម្របខ្លួនទៅនឹងកាលៈទេសៈ ដែលបណ្តាលមកពីការ ដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកនោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top