ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ព្រមានថា រុស្ស៉ី អាចនឹងប្រើអាវុធគីមី ក្នុងសង្គ្រាមនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមាន ចំពោះការអះអាងរបស់រុស្ស៊ី ដែលថាអ៊ុយក្រែន មានអាវុធជីវសាស្រ្ត និងអាវុធគីមី គឺជា “សញ្ញាច្បាស់លាស់” ហើយទីក្រុងម៉ូស្គូ កំពុងថ្លឹងថ្លែងអំពីការប្រើប្រាស់ អាវុធបែបនេះក្នុងការលុកលុយ ដែលកំពុងបន្ត របស់អ្នកជិតខាងរបស់ខ្លួន។

លោក បៃដិន បានឲ្យដឹងក្នុងកំឡុង ពេលដែលលោកនិយាយថា “ខ្នងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន គឺទល់នឹងជញ្ជាំង ហើយឥឡូវនេះលោកកំពុង និយាយអំពីទង់ក្លែងក្លាយថ្មីមួយ ដែលលោកកំពុងបង្កើត រួមទាំងការអះអាងថា ពួកយើងនៅអាមេរិកមានអាវុធជីវសាស្ត្រ និងគីមីនៅទ្វីបអឺរ៉ុប (ដែលវាមិនមែនជាការពិត)” ។

លោកបានបន្ថែមថា “ពួកគេក៏កំពុងផ្តល់យោបល់ថា អ៊ុយក្រែនមានអាវុធជីវសាស្ត្រ និងគីមី នៅក្នុងប្រទេសអ៊ុយក្រែន។ នោះជាសញ្ញាច្បាស់លាស់ដែលលោក ពូទីន កំពុងពិចារណាប្រើប្រាស់ អាវុធទាំងពីរនេះ”។

កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន គឺលោក Jake Sullivan បានព្រមានមន្ត្រីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នៅក្នុងការហៅទូរស័ព្ទអំពី “ផលវិបាក និងផលប៉ះពាល់” នៃការសម្រេចចិត្តរបស់រុស្ស៊ី ដែលអាចមានក្នុងការប្រើប្រាស់អាវុធគីមី ឬជីវសាស្រ្ត នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមអង្គការសហប្រជាជាតិ ប្រទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួនមាន “ភស្តុតាង” នៃកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដើម្បីធ្វើការស្រាវជ្រាវអាវុធ ជីវសាស្ត្រនៅលើទឹកដីអ៊ុយក្រែន ប៉ុន្តែប្រធានផ្នែករំសាយ អាវុធអង្គការសហប្រជាជាតិ លោក Izumi Nakamitsu បានលើកឡើងថា ស្ថាប័នពិភពលោក មិនបានដឹងអំពីកម្មវិធីអាវុធ ជីវសាស្រ្តណាមួយ ដែលរៀបចំ នៅក្នុងប្រទេសអឺរ៉ុបខាងកើតនោះទេ។

គួរបញ្ជាក់ថា រុស្ស៊ី បាន ចូល ឈ្លានពាន អ៊ុយក្រែន កាល ពី ថ្ងៃទី២៤ ខែ កុម្ភៈ សកម្មភាពដែលប្រទេសភាគច្រើនជុំវិញ ពិភពលោកបានរិះគន់ថា ជាសង្រ្គាមដែលមិន បង្កហេតុ និងអយុត្តិធម៌ ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top