បរទេស៖ គេហទំព័រព័ត៌មានអាមេរិក Axios រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen នឹងជួបប្រជុំនៅសប្តាហ៍នេះ ជាមួយសមាជិកព្រឹទ្ធសភាពីរក្រុម ដើម្បីពិភាក្សាអំពីឱកាសនៃការបង្កកប្រាក់ចំនួន 132 ពាន់លានដុល្លារ នៃមាសបម្រុងរបស់រុស្ស៊ី។
រដ្ឋមន្ត្រី Yellen តែងតែជួបជាមួយសមាជិកសភា ដើម្បីពិភាក្សាអំពីផ្នែកច្បាប់។ លើសពីនេះ បុគ្គលិករតនាគារតែងតែផ្តល់ជំនួយបច្ចេកទេសលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម” ផងដែរ។
សមាជិកព្រឹទ្ធសភារដ្ឋ Maine លោក Angus King បានអះអាងថា ច្បាប់នេះអាចអនុម័តព្រឹទ្ធសភានៅដើមសប្តាហ៍នេះ។ គំនិតផ្តួចផ្តើមនេះគឺមានគោលបំណងដកហូតទីក្រុងមូស្គូនូវឱកាសកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិចមកលើសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការរកប្រាក់ពីទុនបម្រុងមាសដ៏ធំរបស់ខ្លួន ដោយដាក់ទណ្ឌកម្មវិមានក្រឹមឡាំងចំពោះសកម្មភាពយោធារបស់ខ្លួននៅអ៊ុយក្រែន។
លោក King បានពន្យល់ថា “ការផ្គត់ផ្គង់មាសដ៏ធំរបស់រុស្ស៊ីគឺជាទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិដែលនៅសល់មួយចំនួនដែលលោកពូទីនអាចប្រើដើម្បីរក្សាសេដ្ឋកិច្ចរបស់ប្រទេសរបស់គាត់មិនឱ្យធ្លាក់ចុះបន្ថែមទៀត។ តាមរយៈការដាក់ទណ្ឌកម្មលើទុនបំរុងទាំងនេះ យើងនឹងធ្វើឱ្យរុស្ស៊ីឯកោបន្ថែមទៀតពីសេដ្ឋកិច្ចពិភពលោក និងបង្កើនភាពលំបាកនៃយុទ្ធនាការយោធារបស់ពូទីន” ៕ប្រែសម្រួលៈ ណៃ តុលា