បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងប្រកាសបណ្តេញចេញ មន្ត្រីទូតរុស្សីប្រមាណជា ៤៥នាក់ ដែលសង្ស័យថាកំពុងធ្វើការងារ ក្នុងលក្ខខណ្ឌជាអ្នកស៊ើបការណ៍ ឲ្យរដ្ឋាភិបាលក្រុងមូស្គូ។
សេចក្តីប្រកាសដែលត្រូវបាន ចេញដោយទីភ្នាក់ងារ សន្តិសុខផ្ទៃក្នុងនៃប្រទេសឬ ISA បានបញ្ជាក់ថា ជនសង្ស័យទាំងនោះ ឬត្រូវបានពណ៍នាថា ជាក្រុមពិសេសរបស់អង្គភាព ស៊ើបការណ៍របស់រុស្សី ព្រមទាំងជនដែលមានការ ពាក់ព័ន្ធផ្សេងទៀតផងដែរ ដែលកំពុងយកឈ្មោះ ជាអ្នកកាទូតក្នុងប្រទេសប៉ូឡូញ មកប្រើប្រាស់ដើម្បីធ្វើសកម្មភាព។
ISA បន្តទៀតថា ខ្លួនបានប្រមូលបានព័ត៌មាន ជាច្រើនអំពីជនសង្ស័យទាំងនោះ ទាំងសកម្មភាពរបស់ពួកគេផង ហើយក្នុងនោះមានម្នាក់ ជាជនជាតិប៉ូឡូញផងដែរ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមិនាកន្លងមក ដែលសង្ស័យថាបាន ចូលរួមសកម្មភាពធ្វើចារកម្ម សម្រាប់ប្រទេសរុស្សី។
សេចក្តីប្រកាសដដែល បានបន្តទៀតថា ការសម្រេចចិត្តដ៏ធំមួយនេះ ធ្វើឡើងបន្ទាប់ពីបានមើលឃើញថា គោលនយោបាយរបស់រុស្សី ដែលកំពុងឆ្ពោះផ្តោតសំខាន់ មកលើប្រទេសប៉ូឡូញ និងក្រុមសម្ព័ន្ធមិត្តក្នុងអំឡុងពេល ដែលរុស្សីខ្លួនឯងកំពុងតែបើក ការវាយប្រហារយ៉ាងខ្លាំងក្លា ទៅលើប្រទេសអ៊ុយក្រែននោះ ៕
ប្រែសម្រួល៖ ស៊ុន លី