យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥ប្រទេស កាលពីថ្ងៃពុធបានបរាជ័យ ក្នុងការអនុម័តដំណោះស្រាយ ស្តីពីស្ថានភាពមនុស្សធម៌ នៅអ៊ុយក្រែន។
សមាជិកពីររូប តំណាងឲ្យរុស្ស៊ី និងចិន បានបោះឆ្នោតគាំទ្រលើអត្ថបទ និង ១៣រូបផ្សេងទៀត បានបោះឆ្នោយអនុប្បវាទ ហើយអត្ថបទ ដែលបានដាក់ដោយរុស្ស៊ី ត្រូវបានបដិសេធ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩សំឡេង ហើយមិនមានសិទ្ធិធ្វើវេតូពីរុស្ស៊ី ចិន អង់គ្លេស បារាំង ឬសហរដ្ឋអាមេរិក ដែលត្រូវអនុម័ត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីព្រាងសេចក្តីសម្រេចរបស់រុស្ស៊ី បង្ហាញក្តីបារម្ភយ៉ាងធ្ងន់ធ្ងរអំពី របាយការណ៍នៃការបាត់បង់ជីវិតជនស៊ីវិល និងស្ថានភាពមនុស្សធម៌ ដែលកាន់តែយ៉ាប់យ៉ឺននៅក្នុង និងជុំវិញប្រទេសអ៊ុយក្រែន រួមទាំងការកើនឡើងនៃចំនួន ជនភៀសខ្លួនខាងក្នុងប្រទេសផងដែរ។
សេចក្តីព្រាងអត្ថបទនេះ ក៏អំពាវនាវឱ្យមានការការពារជនស៊ីវិល រួមទាំងបុគ្គលិកមនុស្សធម៌ និងពេទ្យ ការគោរពច្បាប់អន្តរជាតិ និងការការពារវត្ថុស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការជម្លៀសជនស៊ីវិលទាំងអស់ ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង និងការចូលប្រើប្រាស់មនុស្សធម៌ ដោយមិនមានការរារាំង នៅក្នុងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
