ព័ត៌មានអន្តរជាតិ

Update: ការវិវត្ដន៍ចុងក្រោយ នៃជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន

ម៉ូស្គូ៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តតានតឹង គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈដែលភាគីពាក់ព័ន្ធកំពុងធ្វើការ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ខាងក្រោមនេះជាការវិវត្តន៍ ចុងក្រោយ នៃស្ថានការណ៍៖

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន។

វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក Bennett បានសម្តែងការវាយតម្លៃរបស់លោក អំពីស្ថានភាពទាក់ទងនឹងអ៊ុយក្រែន និងដំណើរការចរចា ដែលកំពុងបន្តរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

លោកពូទីន បានចែករំលែកទស្សនៈរបស់ លោកលើកិច្ចចរចាសន្តិភាពម៉ូស្គូ-គៀវ និងការអភិវឌ្ឍន៍ប្រតិបត្តិការយោធា ពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន។

នៅព្រឹកថ្ងៃដដែល លោកពូទីន បានសន្ទនាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz ដើម្បីពិភាក្សាអំពីបញ្ហាដូចគ្នានេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top