ព័ត៌មានអន្តរជាតិ

អង្គការណាតូ គ្រោងនឹងបញ្ជូនកងកម្លាំង ទៅកាន់អឺរ៉ុបខាងកើត

ព្រុចសែល ៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា អង្គការ NATO គ្រោងនឹងបង្កើន កងកម្លាំងយ៉ាងច្រើន សន្ធឹកសន្ធាប់ ដែលត្រូវបានដាក់ពង្រាយ នៅផ្នែកខាងកើតប្លុករបស់ខ្លួន ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូល វិសាមញ្ញអង្គការណាតូ ដើម្បីពិភាក្សាអំពីជម្លោះ រុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តនោះ លោក Stoltenberg បានលើកឡើងថា លោករំពឹងថា សម្ព័ន្ធមិត្តនឹងយល់ព្រមពង្រឹង ជំហររបស់ណាតូ “នៅលើដី លើអាកាស និង នៅលើដែនសមុទ្រ”។

ជំហានដំបូង គឺការដាក់ពង្រាយក្រុម សមរភូមិថ្មីរបស់ណាតូចំនួន៤ ។ នៅក្នុងប្រទេសប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី រួមជាមួយនឹងកងកម្លាំង ដែលមានស្រាប់ របស់យើង នៅក្នុងប្រទេសបាល់ទិក និងប៉ូឡូញ នេះមានន័យថា យើងនឹងមានក្រុម សមរភូមិពហុជាតិចំនួន៨ នៅតាមបណ្តោយ ផ្នែកខាងកើត “ពីបាល់ទិកទៅសមុទ្រខ្មៅ” ។

លោក Stoltenberg បានពន្យល់ពីរបៀប ដែលមានកងទ័ពសម្ព័ន្ធមិត្តរាប់រយពាន់នាក់ នៅក្នុងការត្រៀមខ្លួនជាស្រេចនៅទូទាំងសម្ព័ន្ធភាព រួមទាំង កងកម្លាំងសហរដ្ឋអាមេរិក ១០ម៉ឺននាក់ ។ កងទ័ពនៅអឺរ៉ុប និងទាហាន ៤ម៉ឺននាក់ ក្រោមការបញ្ជាផ្ទាល់ របស់ណាតូ ដែលភាគច្រើន នៅភាគខាងកើត នៃប្លុកសម្ព័ន្ធមិត្តអស់ហើយ។ ទាំងនេះត្រូវបានគាំទ្រដោយកម្លាំងទ័ពអាកាស និងកងទ័ពជើងទឹកសំខាន់ៗ រួមទាំងក្រុមនាវាផ្ទុកយន្តហោះចំនួន ៥ នៅភាគខាងជើង និងនៅសមុទ្រមេឌីទែរ៉ាណេ ។

លោកបានសង្កត់ធ្ងន់ថា “យើងប្រឈមមុខនឹងការពិតថ្មី សម្រាប់សន្តិសុខរបស់យើង។ ដូច្នេះយើងត្រូវតែកំណត់ ឡើងវិញនូវការរារាំង និងការការពារ របស់យើង សម្រាប់រយៈពេលវែងជាងនេះ” លោកបានសង្កត់ធ្ងន់ថា “មានភាពបន្ទាន់ថ្មីមួយដោយសារ តែយើងមិនអាចទទួលបានសន្តិភាព៕

ប្រែសម្រួល ឈូក បូរ៉ា

To Top