នៅតំបន់ Xizang ចាស់ បន្លែជាពាក្យ ដែលមានតម្លៃខ្ពស់ ញ៉ាំបន្លែជាសិទ្ធិពិសេស របស់អភិជនជាន់ខ្ពស់ ក៏មានកសិករ-ទាសករជាច្រើន មិនធ្លាប់បរិភោគបន្លែសោះ ក្នុងមួយជីវិតរបស់ពួកគេ។ តែបច្ចុប្បន្ន ប្រជាជនដែលរស់នៅ តាមខ្ពង់រាប Xizang នៅតែពិបាកបរិភោគបន្លែទេ?
៦០ឆ្នាំកន្លងមកនេះ នៃកំណែទម្រង់ប្រជាធិបតេយ្យ ល័ក្ខខ័ណ្ឌជីវភាពរស់នៅ របស់ជនជាតិនានានៅតំបន់ Xizang បានត្រូវកែលម្អដោយគ្រប់ជ្រុងជ្រោយ។ ពីពិបាករកបន្លែ ដល់ការងាយស្រួលទិញបន្លែ ចំនួនផលិតបន្លែប្រចាំឆ្នាំ នៅតំបន់ Xizang បានឡើងដល់ជាង៨៤តោន ផ្លែឈើនិងបន្លែ បានត្រូវដាក់នៅលើតុអាហារ របស់ប្រជាជននៅខ្ពង់រាប។
ប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់Xizang បន្តជំរុញវិស្វកម្ម ដែលធ្វើឱ្យកសិករ និងអ្នកគង្វាលសត្វមានទីលំនៅ កែលម្អផ្ទះមានគ្រោះថ្នាក់ និងបរិស្ថានស្នាក់នៅតាមជនបទ ជួយកាត់បន្ថយភាពក្រីក្រ ប្រជាជននៅតំបន់ Xizang បានស្នាក់នៅផ្ទះសមរម្យ និងមានសុវត្ថិភាព។កម្រិតប្រើប្រាស់ នៃទំនិញទំនើបបានកើនឡើងខ្លាំង ទូរទឹកកក ទូរទស្សន៍ម៉ាស៊ីនបោកគក់ កុំព្យូទ័រ ទូរស័ព្ទដៃនិងរថយន្ត បានឈានចូលគ្រួសារប្រជាជនទូទៅ។
មុនកំណែទម្រង់ប្រជាធិបតេយ្យ ដោយសារកត្តា ដូចជា សេដ្ឋកិច្ចថយចុះ អត្រារស់រានមានជីវិត របស់ទារកទាប លក្ខខណ្ឌវេជ្ជសាស្ត្រមិនល្អជាដើម កំណើនរបស់ប្រជាជននៅតំបន់ Xizang បានស្ថិតក្នុងភាពជាប់គាំង។ តែ បន្ទាប់ពីការអភិវឌ្ឍ អស់រយៈពេល៦០ឆ្នាំ ចំនួនមនុស្សនៅតំបន់ Xizang បានកើនឡើដល់ ៣៦៤,៨១ម៉ឺននាក់ នៅឆ្នាំ២០២១ ពី១២២,៨ម៉ឺននាក់ កាលពីឆ្នាំ១៩៥៩ អាយុកាលគិតជាមធ្យម នៅតំបន់ Xizang បានកើនឡើងពី៣៥.៥ឆ្នាំ នៅឆ្នាំ១៩៥៩ដល់ ៧២,១៩ឆ្នាំ នៅឆ្នាំ២០២១។
ប៉ុន្មានឆ្នាំកន្លងទៅនេះ តំបន់Xizangបានវិវឌ្ឍរីកចម្រើន ដោយឥតឈប់ឈរ ហើយក្លាយទៅជាបង្អួចមួយ សម្រាប់ទស្សនាប្រទេសចិន ក៏ជាស្ពានសំខាន់ សម្រាប់ទាក់ទងពិភពលោកផងដែរ។ នៅទីនេះ មានទេសភាពធម្មជាតិ ស្រស់ស្អាត ទំនៀមទម្លាប់ប្រជាប្រិយចម្រុះពណ៌ ប្រវត្តិសាស្ត្រនិងវប្បធម៌ ពិសេសនិងហេដ្ឋរចនាសម្ព័ន្ធទំនើប ហើយទាក់ទាញអ្នកទេសចរជាច្រើន ទៅទស្សនា។ តំបន់ Xizang នៅពេលបច្ចុប្បន្ន ការអភិវឌ្ឍរបស់សេដ្ឋកិច្ចសង្គម បានឈរលើខ្សែចាប់ផ្តើម ដូចតែមួយជាមួយទូទាំងប្រទេសចិន៕