ព័ត៌មានអន្តរជាតិ

Updated៖ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky អំពាវនាវឱ្យមានការតវ៉ា ដើម្បីប្រារព្ធខួបមួយខែ នៃការកកើតសង្គ្រាម

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា លោកប្រធានាធិបតី Zelensky បានស្នើឱ្យប្រជាជន នៅគ្រប់ទីកន្លែងដើរតាមផ្លូវ ក្នុងការបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែន ដើម្បីប្រារព្ធខួបមួយខែនៃការ ឈ្លានពានរបស់ប្រទេសរុស្ស៊ី ។

ការអំពាវនាវរបស់គាត់ សម្រាប់ការគាំទ្រជាសកល កើតឡើងមុនពេលកិច្ចប្រជុំកំពូល របស់អង្គការ NATO បន្ទាន់នៅទីក្រុង ប្រ៊ុចស៊ែល ដែលប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងចូលរួមផងដែរ ។

មេដឹកនាំអង្គការ NATO នឹងអនុម័តលើការបង្កើន កងកម្លាំងរបស់ខ្លួននៅអឺរ៉ុបខាងកើត នៅឯកិច្ចប្រជុំកំពូល ។ អគ្គលេខាធិការអង្គការ NATO បានថ្លែងយ៉ាងដូច្នេះ ។

លោក Jens Stoltenberg បានថ្លែងថា ក្រុមសមរភូមិថ្មីចំនួន៤ នឹងត្រូវបញ្ជូនទៅប្រទេសស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និងរូម៉ានី ។

សហរដ្ឋអាមេរិក បានលើកឡើងថា សមាជិកនៃកងកម្លាំងរុស្ស៊ី បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top